កម្ពុជាត្រៀមអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន

2026/05/01 10:38:14 am        139

កម្ពុជាត្រៀមដាក់ឱ្យអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន នៃមូលដ្ឋានចំណូលថ្មី ដើម្បីរក្សា កំណើនចំណូលចរន្ត បន្ទាប់គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវ ការ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសជាផ្លូវការ គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប ស្តីពីការពង្រឹងការប្រមូល ចំណូលសារព័ន្ធនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះថា ផ្អែកតាមក្របខណ្ឌសាធារណៈឆ្នាំ២០២៧-២០២៩ ដែលទើបត្រូវ បានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ, ចំណូលចរន្តឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ ៤,៧% ធៀបនិងចំណូលឆ្នាំ២០២៥។ ឯកឧត្តម ថ្លែងថា ទោះបីយ៉ាងនេះក្តី ចំណូលចរន្តឆ្នាំ២០២៦ អាច នឹងមានការថមថយខុសនឹងការព្យាករណ៍ខាងលើ អាស្រ័យទៅការវិវត្តនៃសមភាពការណ៍នៃសង្គ្រាមនៅមជ្ឈមបូព៌ា និងទំហំនៃការប៉ះ ទង្គិចនៃសង្គ្រាមនេះមកលើសកម្មភាពសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងន័យជាជំហរគោលនយោបាយសាធារណៈ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការប្រឹង ប្រែងកៀគរ និងពង្រីកមូលដ្ឋានចំណូលចរន្តឱ្យបានជាអតិបរិមាថែមទៀត។ ក្នុងស្មារតីនេះ, គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាង អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប គឺជាគម្រោងដ៏សំខាន់ក្នុងការពង្រឹងប្រមូលចំណូលសារពើពន្ធ គាំទ្រដល់ការអនុវត្តគោល នយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល និងការត្រឹមដាក់ឱ្យអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញ មូលធន នៃមូលដ្ឋានចំណូលថ្មី ដើម្បីរក្សាកំណើនចំណូលចរន្ត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ពន្ធលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធននេះ គឺមិនមែនប្រភេទពន្ធថ្មី នោះទេ វាគឺជាមូលដ្ឋានពន្ធថ្មី ដែលបានចែងក្នុងច្បាប់ស្តីពីសារពើពន្ធយូរមកហើយ ហើយក៏ត្រូវបានគិតគូរអនុវត្តតាំងពីរាជរដ្ឋាភិបាល ក្នុងនីតិកាលមុនមកម្លេះ ក៏ប៉ុន្តែដោយសារភាពមិនប្រាកដប្រជានៃសភាពការណ៍តំបន់ និងសកល ព្រមទាំងបញ្ហាប្រឈមនានាដែល កើតមានឡើងជាបន្តបន្ទាប់, រាជរដ្ឋាភិបាលក៏បានសម្រេចពន្យាលើការអនុវត្តនៃការប្រមូលពន្ធទាំងពីរនេះ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដី៖ បរិមាណកុងតឺន័រឆ្លងកាត់ផែព្រះសីហនុកើនដល់ជាង ១,៣៤លាន TEUs ក្រោយអភិវឌ្ឍបង្កើនសមត្ថភាព
2026/05/01 11:32:17 am        1
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
2026/05/01 11:03:57 am        1
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ក្នុងស្ថានភាពមិនប្រាកដប្រជាការកែទម្រង់គឺជាការចាំបាច់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច
2026/05/01 10:57:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ អាចបង្ហាញថាមានភាពធន់ទៅនឹងការបិទផ្លូវទឹករបស់លោក Trump

2026/05/01 12:03:27 pm
​ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី
2026/05/01 12:00:10 pm
​ស្ថានទូតអ៊ីរ៉ង់ ច្រានចោលដែលថាខ្លួនជាប់ពាក់ព័ន្ធជាមួយ «សកម្មភាពហិង្សា និងឧបទ្ទវហេតុ» នៅអង់គ្លេស
2026/05/01 11:56:58 am
​យោធាអាមេរិកនិយាយថា នាវាកងទ័ពជើងទឹកកំពុងត្រូវបានដាក់បំពេញស្តុកបន្ថែម នៅមជ្ឈិមបូព៌ា
2026/05/01 11:43:34 am
​អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងប្រើប្រាស់បទឈប់បាញ់ដើម្បីទាញយកអាវុធដែលកប់ទុក
2026/05/01 11:41:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/01 04:39:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/30 03:49:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am