ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយកងរាជ អាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង ដែលមានយីហោ ភោជនីយដ្ឋាន« មហាមេឃ » ក្រោយសង្ស័យមានបង្កប់សេវាបម្រើផ្លូវភេទ និងបានឃាត់មនុស្សប្រុសស្រី ៥៣នាក់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង១២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១ ខែឧសភា ឆ្នាំ ២០២៦ស្ថិត នៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្រ្តីជំនាញបានអោយដឹងថា ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ ដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ រហូតឈានដល់ការចុះឆ្មក់បង្ក្រាបតែម្ដង ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងអាជ្ញាធរ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៣ ក្នុង នោះមាននារី៣៩នាក់ និងបុរស ១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិងអនីតិ ជន ។
ក្រោក្រោយពេលប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានធ្វើនាំខ្លួនទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បី ធ្វើការសាកសួរ បន្តតាមនីតិវិធី ច្បាប់ ៕ អត្ថបទ ៖ កុម្ភៈ






