ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី

2026/05/01 07:00:10 pm        146

ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់រយនាក់កំពុងរង់ចាំនៅព្រំដែនប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមេសា ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ខណៈការព្រួយបារម្ភកើនឡើងចំពោះសុវត្ថិភាពរបស់ពួកគេដោយសារតែការប្រយុទ្ធគ្នាជាថ្មីរវាងប្រទេសជិតខាងទាំងពីរ។

ទីក្រុងអ៊ីស្លាម៉ាបាដ ចង់ឱ្យពលដ្ឋអាហ្វហ្គានីស្ថានទាំងអស់ចាកចេញពីប្រទេសលើកលែងតែអ្នកដែលមានទិដ្ឋាការមានសុពលភាព ហើយបានបណ្តេញពលរដ្ឋអាហ្វហ្គានីស្ថានជាង ២ លាននាក់ក្នុងចំណោម ៣លាននាក់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញចាប់តាំងពីឆ្នាំ ២០២៣។ មនុស្សជាច្រើនជាជនភៀសខ្លួនជំនាន់ទីពីរ និងទីបី ដែលបានរត់គេចចេញពីអំពើហិង្សានៅក្នុងប្រទេសក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

យោងតាមការចេញផ្សាយរបស់ប៉ាគីស្ថានបានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថាន បានរង់ចាំមន្ត្រីប៉ាគីស្ថានជាច្រើនថ្ងៃដើម្បីអនុញ្ញាតឱ្យពួកគេឆ្លងកាត់ព្រំដែនក្នុងពេលមានការប្រយុទ្ធគ្នាថ្មីរវាងប្រទេសទាំងពីរ។ ពលរដ្ឋប៉ាគីស្ថានជាច្រើននាក់ រួមទាំងស្ត្រី និងកុមារ បានរងរបួសនៅក្នុងស្រុក South Waziristan ដោយការបាញ់ផ្លោងដោយកាំភ្លើងត្បាល់នៅក្នុងការវាយប្រហារជុំថ្មីពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។ ទីក្រុងអ៊ីស្លាម៉ាបាដ និយាយថា ទីក្រុងកាប៊ុលផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដែលបានវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាន បានបដិសេធរឿងនេះ ដោយនិយាយថា សកម្មភាពនេះគឺជាបញ្ហាក្នុងស្រុករបស់ប្រទេសប៉ាគីស្ថាន។

រថយន្តដឹកទំនិញក្នុងជួរវែងៗដឹកជនភៀសខ្លួន និងឥវ៉ាន់របស់ពួកគេ ត្រូវបានដាក់ពង្រាយនៅសងខាងផ្លូវនាំទៅដល់ច្រកឆ្លងកាត់ព្រំដែន។ ជនភៀសខ្លួនដែលកំពុងរង់ចាំនៅព្រំដែន បានអំពាវនាវដល់រដ្ឋាភិបាលរបស់ពួកគេឱ្យបើកច្រកឆ្លងកាត់ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅប្រទេសវិញដោយគ្មានទុក្ខលំបាកបន្ថែមទៀត។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm