អណ្តូងទឹកស្អាត ១០ កន្លែង ជាកេរមរតកសប្បុរសធម៌មាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋនៅស្រុកឈូក

2026/05/01 09:25:13 pm        114

ភាពញញឹម និងសេចក្តីត្រេកអរបានរីកសុសសាយពេញឃុំបានៀវ ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៥ ទទួលបានអំណោយដ៏ថ្លៃថ្លានូវអណ្តូងទឹកស្អាតចំនួន ១០ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ;សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ លោកជំទាវបានបញ្ជាក់យ៉ាងស៊ីជម្រៅថា អណ្តូងទឹកទាំងនេះគឺជា "កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា" របស់លោកតា លោកយាយ ដែលជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះបានចាក់ឫសយ៉ាងមាំអស់រយៈពេល ១៥ ឆ្នាំមកហើយ ក្នុងគោលបំណងធានាថាប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ "ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស"។

ក្រៅពីការផ្តល់នូវប្រភពទឹក លោកជំទាវក៏បានដើរតួជាមាតាប្រកបដោយមេត្តា ដោយបានផ្ដាំផ្ញើដល់ពលរដ្ឋនូវចំណុចសំខាន់ៗដូចជា÷ ការកាត់បន្ថយការហូប ប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដើម្បីចៀសវាងជំងឺមិនឆ្លងផ្សេងៗ រស់នៅត្រូវមានអអនាម័យល្អ ពិសារទឹកអណ្តូងត្រូវដាំអោយបានឆ្អិនមុននឹងបរិភោគ និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។

តំណាងប្រជាពលរដ្ឋដែលទទួលបានផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រួសារសម្តេចតេជោ។ ការផ្តល់អណ្តូងទឹកនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាព និងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវ "ជីវិត" ដល់ទាំងមនុស្ស សត្វ និងរុក្ខជាតិ ក្នុងគ្រាដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង។

ជាការចែករំលែកសេចក្តីស្រឡាញ់បន្ថែម លោកជំទាវប្រធានមូលនិធិ ក៏បានផ្តល់ជូននូវ៖ រទេះរុញចំនួន ១គ្រឿង ជូនលោកយាយចាស់ជរាម្នាក់អាយុ ៨០ឆ្នាំ ដែលមានជំងឺប្រចាំកាយ។

ថែមទាំងមានអំណោយទ្រនាប់ដៃជូនដល់អ្នកចូលរួមទាំងអស់ ក្នុងនោះក៏មានជូនជាសម្ភារ:សិក្សា ចែកជូនដល់កុមារា កុមារី ដើម្បីលើកទឹកចិត្តក្នុងការសិក្សាផងដែរ៕ អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm