កម្មករនិយោជិតចម្រុះវិស័យចំនួនជាង ១ពាន់នាក់ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍​ទិវា​ពលកម្ម​អន្តរជាតិ

2026/05/01 09:25:51 pm        253

កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចទាំងក្នុង និង​ក្រៅ​ប្រព័ន្ធ​មក​ពី​ចម្រុះ​វិស័យ​ចំនួន​សរុប​ជាង ​១ពាន់នាក់ បានចូលរួមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និង​វេទិកា​សាធារណៈនៃកិច្ចសន្ទនាសង្គមស្តីពី គោលនយោបាយ​ឆ្លើយ​តប​គាំ​ពារ​សង្គម​សិទ្ធិការងារ និងវិបត្តិសកល។

កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោម​អធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​មាន​កា​រ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងអង្គការអន្តរជាតិការងារ (ILO) និងសមាជិក សាមាជិការនៃសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិលជាដៃគូ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ មិន​មែន​ត្រឹម​ជាថ្ងៃរំលឹកប្រវត្តិសាស្រ្តតស៊ូរបស់កម្មករពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសបញ្ជាក់ថា សិទ្ធិ​ការងារ ការងារប្រកបដោយសេចក្តីថ្លៃថ្នូរ គាំពារសង្គម និងយុត្តិធម៌សង្គម គឺជាមូលដ្ឋា​ន​សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ក្នុងបរិបទដែល​ពិភព​លោក​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច ថាមពល ប្រេងឥន្ធនៈ អតិផរណា បម្រែប្រមួលអាកាសធាតុ និងការ​ផ្លាស់​ប្តូរ​ឌីជីថល ប្រធានបទឆ្នាំ គឺសមស្រប និងទាន់ពេលវេលាបំផុត។

នៅក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ ហេង សួរ បានមានប្រសាសន៍ថា វេទិកានេះ គឺ​ជា​លំរួមសម្រាប់រាជរដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ចូល​រួម​ពិភាក្សា និងស្វែងរកដំណោះស្រាយរួម ពាក់ព័ន្ធនឹងសិទ្ធការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព​ការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល។

សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំខាងលើនេះ ភាគីសហភាពការងារកម្ពុជា, សហភាព​ចលនា​កម្មករ​កម្ពុជា, សម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បាន​លើកឡើង​ដោយ​ស្នើសុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ពី​គ្រប់ភាគពាក់ព័ន្ធ រួមមាន និយោជក កម្មករ និយោជិត អាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និង​ដៃ​គូ​អភិវឌ្ឍន៍ទាំងអស់ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ការ​ជំរុញ​កំណែ​ទម្រង់ការងារ កិច្ចសន្ទនាសង្គម និងការពង្រឹងសិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បី​ពង្រីក​ប្រព័ន្ធ​គាំពារសង្គមឱ្យគ្របដណ្តប់កម្មករទាំងអស់ រួមទាំងកម្មករក្រៅប្រព័ន្ធ កសិករ ស្រ្តី និង​យុ​វជន និងការជំរុញប្រាក់ឈ្នួលសមរម្យ និងការងារ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ថ្លៃ​ជីវភាព និងអតិផរណា និងពង្រឹងសុវត្ថិភាពសហជីព និងកិច្ចសន្ទនាសង្គម ជាយន្តការ​សំខាន់​សម្រាប់​ដោះស្រាយវិវាទ និងបង្កើតដំណោះស្រាយដោយសន្តិវិធី។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm