ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ការចាក់ប្រេងរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado

2026/05/01 09:54:36 pm        216

ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដើម្បីជួយសម្រួលលើការចំណាយប្រចាំថ្ងៃ ដោយអតិថិជនអាចធ្វើដំណើរ និងប្រើប្រាស់ រថយន្តបាន កាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។

ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលតម្លៃទំនិញ ជាពិសេសតម្លៃប្រេងឥន្ធន:កំពុងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យការចំណាយ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មកាន់តែកើនឡើង ជាពិសេសសម្រាប់អ្នកដែលតម្រូវការប្រើប្រាស់រថយន្តជាចាំបាច់ ក្នុងការ ដឹកជញ្ជូន និងប្រើប្រាស់សម្រាប់អាជីវកម្មប្រចាំថ្ងៃនានា ក្នុងនោះការចំណាយលើប្រេងឥន្ធនៈគឺជាបញ្ហាចម្បងដែលត្រូវគិតគូ។

ដោយមើលឃើញពីតម្រូវការ និងបញ្ហាប្រឈមនេះ, ក្រុមហ៊ុន Chevrolet Cambodia មិនត្រឹមតែលក់រថយន្តទេ ប៉ុន្តែចង់ឈរ ជាមួយអតិថិជន និងជួយបន្ថយបន្ទុកចំណាយរបស់បងប្អូន បានបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា “៣ឆ្នាំពេញជិះដោយសេរី” សម្រាប់ រថយន្ត Pick-up Chevrolet Colorado ដែលអាចឱ្យអតិថិជនរីករាយក្នុងការបើកបរដោយមិនបារម្ភ អាចជិះរថយន្តអាមេរិកស៊េរីថ្មី មិន ចំណាយលើថ្លៃប្រេងឥន្ធន:សូម្បី១សេននៅក្នុងរយៈពេល៣ឆ្នាំ និងអាចផ្តោតលើការងារ និងអាជីវកម្មបានយ៉ាងពេញលេញ។

កម្មវិធីនេះផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល ៣ ឆ្នាំពេញ ស្មើនឹងទឹកប្រាក់ ៦ ពាន់ដុល្លា ដើម្បីជួយសម្រួលលើការចំណាយ ប្រចាំថ្ងៃឱ្យអតិថិជន អាចធ្វើដំណើរ និងប្រើប្រាស់រថយន្តបានកាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។ ការផ្តល់ជូននេះសម្រាប់តែ ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដែលបានត្រឡប់មកវិញ ជាមួយមុខមាត់ថ្មីស្រឡាង ទំនើប និងរឹងមាំជាងមុន ស័ក្តិសមទាំងការប្រើប្រាស់អាជីវកម្ម និងជីវិតប្រចាំថ្ងៃ។ រថយន្ត Chevrolet Colorado ស៊េរីថ្មីនេះ បានបំពាក់ដោយមុខងារទំនើបៗជា ច្រើនដូចជា៖ ម៉ាស៊ីន 2.8L ប្រភេទ Duramax ជំនួយដោយ Ai, កម្លាំងសេះខ្ពស់ 208Hp, កម្លាំងរមួល 510Nm, មានប្រព័ន្ធកាពិតាស់ 4x4, Smart Key ដែលអាចបញ្ជាបញ្ឆេះពីចម្ងាយ, បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់, ការរចនាផ្នែកខាងប្រណិត ទាក់ទាញ ព្រម ទាំងមានភាពទូរលាយ និងផ្តល់ផាសុកភាព, មានសមត្ថភាពអូសសណ្តោងរហូតដល់ 3,500 kg និងសមត្ថភាពផ្ទុកទម្ងន់ 1,134 kg។

ជាមួយសមត្ថភាពដ៏រឹងមាំនេះ, Chevrolet Colorado គឺជាដៃគូដ៏ស័ក្តិសមសម្រាប់ម្ចាស់អាជីវកម្ម ការដឹកជញ្ជូន និងអ្នកដែលត្រូវ ការរថយន្តដែលអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់យូរអង្វែង។ Chevrolet Colorado មានតម្លៃពិសេសត្រឹមតែ ៥២.០០០ ដុល្លារ តែប៉ុណ្ណោះ។ កម្មវិធី “៣ឆ្នាំជិះដោយសេរី” ត្រូវបានបង្កើតឡើង ដើម្បីជាការចូលរួមជួយសម្រួលសេដ្ឋកិច្ច កាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែជឿជាក់ និងគាំទ្រម៉ាកយីហោ Chevrolet ជាង ១០០ឆ្នាំ លើទីផ្សារពិភពលោក៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm