អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការរំខានដ៏យូរ នៅក្នុងច្រកសមុទ្រហ័រមូស។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ហ្គុយតឺរេស បានផ្តល់ស្ថានភាពជាក់លាក់ចំនួនបី។ នៅក្នុងស្ថានភាពដ៏អាក្រក់បំផុតដែលច្រកសមុទ្រត្រូវបន្តបិទរហូតដល់ចុងឆ្នាំ អតិផរណាសកល នឹងកើនឡើងខ្ពស់លើសពី ៦ ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ ភាគរយ។

លោកបានព្រមានថា៖«ផលវិបាកដ៏ធ្ងន់ធ្ងរ កំពុងកើតឡើង ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ហើយយើងប្រឈមនឹងភាពភ័យរន្ធត់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជន សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ និងសង្គម»។
លោក ហ្គុយតឺរេស បាននិយាយថា ផលវិបាកទាំងនេះ មិនមែនជាការបូកសរុបទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរហើយដ៏ច្រើនលើសលប់។ ការបិទច្រកសមុទ្រហ័រមូសនេះ កាន់តែយូរ វានឹងកាន់តែពិបាក និងចំណាយច្រើន ក្នុងការជួសជុលការខូចខាត ដែលនៅទីបំផុតនឹងនាំឲ្យមានផលប់ះពាល់ និងការបាត់បង់កាន់តែខ្លាំង សម្រាប់មនុស្សជាតិ៕