ក្រសួងការបរទេសអារ៉ាប់រួមកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីការហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់។

ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាត បានរាយការណ៍ថា ចំណាត់ការនេះ កើតឡើង ដោយសារតែ «ការវិវត្ត បច្ចុប្បន្ន នៅក្នុងតំបន់នេះ»។
ក្រសួងបាននិយាយថា ពលរដ្ឋទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសទាំងបីនេះ គួរតែចាកចេញ និង ត្រឡប់ទៅអារ៉ាប់រួមវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងឆ្លើយតបដោយ «ការវាយប្រហាររយៈពេលយូរ និងគួរឲ្យឈឺចាប់ » ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តការវាយប្រហារ ហើយក៏បានអះអាងឡើងវិញនូវការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ដែលបង្កការលំបាកដល់ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតក្រុមចម្រុះ ដើម្បីបើកផ្លូវទឹកនេះឡើងវិញ៕