យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងជុំទី២ នឹងចាប់ផ្តើមពីថ្ងៃទី៤-១៤ ខែឧសភា ឆ្នាំ២០២៦

2026/05/01 11:07:38 pm        208

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះថា យុទ្ធ​នាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ឆ្នាំ២០២៦ ជុំទី២ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២៦។

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២ នេះ ផ្តោតសំ​ខាន់​លើ​រាជ​ធានី-​ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួម​មាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្ត​ព្រះវិហារ​ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត (ហៅ​កាត់​ថា OD) ចំនួន៧ និងមនី្ទរពេទ្យបង្អែក ចំនួន៩ និងមណ្ឌលសុខភាព ចំនួន៤៦ និងប៉ុស្តិ៍​សុខភាព​ចំនួន​៥​។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តមបណ្ឌិត ងី មានហេង សង្កត់ធ្ងន់ថា មន្ត្រី​សុខាភិបាល​យើង​មាន​ចំនួន​ជាង​ ១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ជូន​ថ្នាំ​បន្តក់​គ្រុនស្វិតដៃជើង គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និង​អ្នក​ស្ម័គ្រ​ចិ​ត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានា​ថា​មិន​មាន​កុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងនេះ គឺ​ឥត​គិត​ថ្លៃ​នោះ​ទេ។​ ដូច្នេះ អាណាព្យាបាលទាំងអស់ ទោះបី​ជា​កូន​លោក​អ្នក​បាន​ទទួល​ថ្នាំ​បង្កា​រ​គ្រប់​តាម​កាល​វិភាគ​ធម្មតាក៏ដោយ ក៏ត្រូវតែទទួលថ្នាំបន្តក់បន្ថែមក្នុងយុទ្ធនាការនេះ ដើម្បីធានា​បាន​នូវ​ការ​ការ​ពារ​ពេញលេញ។

សូមបញ្ជាក់ថា ជំងឺគ្រុនស្វិតដៃជើង ជាជំងឺកាចសាហាវ ដែលមិនមានថ្នាំព្យាបាលឡើយ ហើយ​អាច​បណ្តាលឱ្យកុមារពិការអស់មួយជីវិត ឬបាត់បង់ជីវិត។ ប៉ុន្តែអាច​ការ​ពារ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​តាម​រយៈការទទួលថ្នាំបង្ការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមេភូមិ ឬមណ្ឌល​សុខ​ភាព ដែលនៅជិតលោកអ្នកបំផុត ឬតាមដានទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​៕ អត្ថបទ រដ្ឋា 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm