រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ អាចនឹងត្រូវបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។
ថ្លែងនៅក្នុងពិធីយោធាមួយ លោក Katz បាននិយាយថា អ៊ីស្រាអែលគាំទ្រការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ប៉ុន្តែអាចនឹងត្រូវការបន្តការវាយប្រហារ ដើម្បីធានាសន្តិសុខរបស់ខ្លួន។
លោកបានបន្ថែមថា៖«អ៊ីរ៉ង់បានរងការវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយការវាយប្រហារនេះធ្វើឲ្យវិស័យនានាដែលមានការរីកចម្រើនជាច្រើនឆ្នាំមកហើយនោះ ត្រូវបំផ្លាញស្ទើរតែទាំងស្រុង។
លោកបានបន្ថែមថា អ៊ីស្រាអែលនឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់ «ដូចដែលយើងបានធ្វើនៅតំបន់ហ្កាហ្សា» ដោយបញ្ជាក់ថា យោធានឹងធ្វើសកម្មភាព ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធទាំងអស់ ជាអ្វីដែលខ្លួនហៅថា «ខ្សែបន្ទាត់លឿង» ដែលជាតំបន់ទ្រនាប់ត្រូវបានប្រកាសដោយអ៊ីស្រាអែល នៅតាមបណ្តោយព្រំដែនលាតសន្ធឹងដល់ទន្លេ Litani៕

