ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល ដោយសារនៅវេលាម៉ោង ១៩:០០នាទីយប់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងផ្លូវជាតិលេខ៤ បានខួងគ្រឹះប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង។
បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងធ្វើការចុះពិនិត្យ និងជួសជុលបន្ទាន់។




