ម្ចាស់ភោជនីយដ្ឋានខ្នាតតូច និងអាជីវករលក់ចំណីអាហារតាមដងផ្លូវនៅទូទាំងប្រទេសឥណ្ឌានិយាយនៅថ្ងៃសុក្រនេះថា ការហក់ឡើងខ្ពស់តម្លៃឧស្ម័នធម្មជាតិរាវ(LPG) បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យធុរកិច្ចរបស់ពួកគេ និងបង្ខំឲ្យពួកគេជ្រើសរើសដ៏លំបាករវាងការដំឡើងតម្លៃអាហារ និងសុខចិត្តខាតបង់ ។
ក្រុមហ៊ុន Indian Oil Corporation ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋធំបំផុតរបស់ឥណ្ឌា បានដំឡើងតម្លៃឧស្ម័ន LPG ដែលប្រើប្រាស់ដោយឧស្សាហកម្មជាច្រើន ពីថ្ងៃសុក្រនេះទៅ ។
តម្លៃហ្គាសកើនឡើងនេះដែរ បានកើតមានឡើង ស្របពេលការកើនឡើងយ៉ាងឆាប់រហ័សតម្លៃប្រេងសកល ដែលបានហក់ឡើងខ្ពស់ពីលើ ១០០ដុល្លារ ក្នុង ១បារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ។
អាជីវករមួយចំនួននិយាយថា ពួកគេបានដំឡើងតម្លៃអាហារ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារការចំណាយច្រើនលើវត្ថុធាតុដើម ហើយនិងការវិចខ្ចប់ ប៉ុន្តែក្តីបារម្ភនៃការដំឡើងតម្លៃអាហារបន្ថែមទៀត អាចនឹងធ្វើឲ្យលែងមានអតិថិជន ៕