ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ Tuscany ដែលបានបង្ខំឲ្យជម្លៀសខ្លួនមនុស្ស ៣ពាន់នាក់ នៅថ្ងៃសុក្រនេះ ។
ភ្លើងឆេះព្រៃដែលបានឆាបឆេះចាប់តំាងពីថ្ងៃអង្គាររហូតមក បានរីករាលដាលដីព្រៃជាង ៨០០ហិចតានៅលើភ្នំ Faeta ស្ថិតនៅចន្លោះខេត្ត Lucca និងខេត្ត Pisa ។
ប្រធានតំបន់ Tuscany លោក Eugenio Giani និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីយប់មិញ ខ្យល់បក់ខ្លាំង បានជំរុញឲ្យមានការជម្លៀសខ្លួនមនុស្សបន្ថែមទៀត ដើម្បីប្រការទុកជាមុន ។
ក្រសួងពន្លត់អគ្គិភ័យជាតិអ៊ីតាលីនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា យន្តហោះពន្លត់ភ្លើងឆេះព្រៃ Canadair ៣គ្រឿង ត្រូវបានបញ្ជូនឲ្យទៅពន្លត់ភ្លើងឆេះព្រៃ ដើម្បីជួយគាំទ្រក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅដី ៕