យោងតាមការអះអាងរបស់ប្រធានសហជីពពាណិជ្ជករសមុទ្រ បានឲ្យដឹងថា នាវិកអ៊ីរ៉ង់យ៉ាងហោច ៤៤នាក់ ត្រូវបានសម្លាប់ និង ២៩នាក់ផ្សេងទៀត រងរបួស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
លោក Saman Rezaei គឺជាអគ្គលេខាធិការសហជីពពាណិជ្ជករសមុទ្រអ៊ីរ៉ង់ និយាយប្រាប់កាសែត Al Jazeera នៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមពួកគេគឺជានាវិកស៊ីវិល ២២នាក់ អ្នកនេសាទ ១៦នាក់ និងកម្មករកំពង់ផែ ៦នាក់ ដែលត្រូវបានសម្លាប់ ចន្លោះថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ១ ខែមេសា ។
កាសែត Al Jazeera ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាននោះទេបញ្ជីឈ្មោះអ្នកស្លាប់ដែលលោក Rezaei និយាយថា វាត្រូវបានចងក្រងឡើងដោយកំពង់ផែអ៊ីរ៉ង់ អង្គការសមុទ្រអន្តរជាតិ និងសមាជិកសហជីពរបស់លោក ។
លោកថា បញ្ជីឈ្មោះនេះ មិនរួមបញ្ចូលកងទ័ពជើងទឹកអ៊ីរ៉ង់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ។
លោក Rezaei បានដាក់ការស្វែងរកឃើញរបស់លោកនៅក្នុងលិខិតជាច្រើនច្បាប់ទៅកាន់អង្គការសមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិ អំឡុងខែមីនា និងខែមេសា ដោយសន្មត់ការស្លាប់ទាំងអស់នេះ បណ្តាលមកពីការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើកំពង់ផែអ៊ីរ៉ង់ និងកងនាវាពាណិជ្ជកម្ម នៅទូទាំងដែនទឹកអ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រ ៕