ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez និយាយថា ប្រាក់ចំណូលប្រចាំខែអតិបរមា នឹងកើនឡើងដល់ ២៤០ដុល្លារ ខណៈប្រាក់សោធន៍និវត្តន៍នឹងកើនឡើងដល់ ៧០ដុល្លារ ស្របពេលមានបាតុកម្មរបស់ក្រុមនិយោជិកមួយចំនួន ទាមទារឲ្យមានប្រាក់ខែខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង ៣ខ្ទង់ ។
ប្រាក់បៀវត្សរ៍ប្រចាំខែអតិបរមា ស្មើនឹងប៉ុន្មានសេនប៉ុណ្ណោះគិតជាដុល្លារ បើទោះបីជាកម្មករទទួលបានប្រាក់បន្ថែមដែលរដ្ឋាភិបាលនិយាយកាលពីមុនថា នឹងទទួលបានប្រាក់ចំណូលរហូតដល់ ១៩០ដុល្លារ ក្នុង ១ខែ ។
លោកស្រី Rodriguez ពុំបាននិយាយថាតើ ប្រាក់ខែថ្មី ២៤០ដុល្លារនេះ ចំនួនប៉ុន្មានបានមកពីប្រាក់ខែអតិបរមា និងចំនួនប៉ុន្មានបានមកពីប្រាក់បន្ថែមនោះទេ ។
លោកស្រីបន្តថា លោកស្រីចង់រាយការណ៍ថា មនុស្សចាស់របស់ពួកយើង ជីដូនជីតារបស់ពួកយើង អ្នកដែលជួបការលំបាកបំផុត នឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួន ៧០ដុល្លារ ដែលស្មើនឹងកំណើន ៤០ភាគរយ ។ វានៅមិនទាន់គ្រប់គ្រាន់ទេ មិនទាន់គ្រប់គ្រាន់នោះទេ ហើយវិធានការផ្សេងទៀតសម្រាប់មនុស្សចាស់ នឹងត្រូវពិនិត្យមើល ។
គួរឲ្យដឹងថា ការដំឡើងប្រាក់ខែគោល សម្រាប់មន្រ្តីរដ្ឋការ ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០២២ ។
ក្រោយការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយារបស់លោកដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីខែមករា ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច នៅតាមរដ្ឋជាច្រើន និយាយថា ប្រាក់បន្ថែមមួយចំនួន លែងត្រូវបង់ជូនទៀតហើយ ជាហេតុជំរុញឲ្យមានការមិនពេញចិត្ត និងការបែកបាក់គ្នា នៅក្នុងចំណោមគណបក្សសង្គមនិយម ៕