នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយសិស្សានុសិស្សថា សហភាពអឺរ៉ុបចាប់អារម្មណ៍លើព័ត៌មានលម្អិតនៃការសន្ទនារបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយមានវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញសង្គមតេឡាក្រាម Clash Report។
លោក Fico បាននិយាយថា៖«ខ្ញុំជួបជាមួយលោក ពូទីន ហើយមនុស្សគ្រប់គ្នារិះគន់ ហើយនៅពេលដែលខ្ញុំត្រឡប់មកវិញ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ពូទីន មនុស្សគ្រប់គ្នានៅក្នុងបន្ទប់ទឹកនៅទីក្រុងប្រ៊ុចសែលសួរខ្ញុំថា លោកបាននិយាយអ្វី»។
លោកនាយករដ្ឋមន្ត្រីឆ្ងល់ថាហេតុអ្វីបានជាទីក្រុងប្រ៊ុចសែលមិនគ្រាន់តែចូលរួមក្នុងការសន្ទនាជាមួយទីក្រុងមូស្គូដោយខ្លួនឯងក្នុងករណីនោះ៕