សកម្មជនហ្វីលីពីនរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាថ្ងៃសុក្រនេះ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយពួកគេទាមទារឲ្យមានប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន និងបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
ក្រុមបាតុករមានគម្រោងជួបជុំគ្នានៅជិតស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានរារាំងដោយនគរបាលប្រឆាំងកុបកម្ម ។ ពួកគេបានសម្រេចចិត្តធ្វើបាតុកម្មនៅកន្លែងផ្សេង ជាទីដែលពួកគេបានដុតរូបសំណាករបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ។
ក្រុមសកម្មជនបានអំពាវនាវឲ្យមានការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃពី ១១,៥ដុល្លារ ដល់ ២០ដុល្លារ ដោយពួកគេលើកឡើងពីការចំណាយកើនឡើង ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ត្រូវបានគេរៀបចំឡើងរាល់ឆ្នាំនៅថ្ងៃទី ១ ខែឧសភា ដើម្បីគោរពដល់វណ្ណៈកម្មករ និងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកម្មករនៅទូទាំងពិភពលោក ៕