ជំរំ Mystic ដែលជាជំរំវិស្សមកាលរដូវក្តៅរដ្ឋ Texas ជាទីដែលមនុស្ស ២៨នាក់ស្លាប់ អំឡុងទឹកជំនន់កាលពីខែកក្កដាឆ្នាំមុននោះ និយាយថា ពួកគេបានសម្រេចចិត្តមិនទាន់បើកជំរំកនុងរដូវក្តៅនេះ ក្រោយព្យាយាមស្វែងរកការអនុម័តពីក្រុមនិយ័តករដ្ឋ ដើម្បីបើកជំរំឡើងវិញ ។
ជំរំមួយនេះនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពុំមានដំណើរការរដ្ឋបាល ឬវិស្សមកាលរដូវក្តៅនោះទេ ខណៈដែលក្រុមគ្រួសារបន្តកើតទុក្ខក្រៀមក្រំ ដោយសារឈឺចាប់ចំពោះសោកនាដកម្មកាលពីខែកក្កដាឆ្នាំមុន ហើយការស៊ើបអង្កេតនៅកំពុងធ្វើឡើង ។
ពួកគេបន្តថា ដោយសារកត្តាទាំងនេះ ពួកគេសម្រេចចិត្តមិនស្វែងរកការបើកជំរំឡើងវិញនោះទេ ហើយនិងការស្វែងរកអាជ្ញាប័ណ្ណជំរំរដូវក្តៅឆ្នាំ ២០២៦ ពីក្រសួងសុខាភិបាលរដ្ឋ Texas និងគណៈកម្មការសេវាកម្មមនុស្ស ។
ជំរំ Mysticនិយាយថា ការសម្រេចចិត្តមិនទាន់បើកឡើងវិញ គឺមានបំណងធ្វើឲ្យលែងមានបន្ទិលសង្ស័យពីក្តីបារម្ភដែលត្រូវបានបង្ហាញដោយក្រុមគ្រួសារជនរងគ្រោះ ហើយក្រុមតំណាងរាស្រ្តរដ្ឋ បាននឹងកំពុងស៊ើបអង្កេតចំពោះអ្វីដែលបានកើតឡើងនៅក្នុងជំរំកាលពីរដូវក្តៅមុន ។
គួរឲ្យដឹងថា អ្នកបោះជំរំ និងបុគ្គលិក ២៨នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅស្រុក Hill រដ្ឋ Texas ធ្វើឲ្យទន្លេ Guadalupe មានចរន្តទឹកហូរខ្លាំង កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ ៕