ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកប្រហែលជាធ្វើ នៅពេលសួរថាតើលោកនឹងពិចារណាលើការដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញដែរឬទេ ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរូបលោកប្រកាសថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងកាត់បន្ថយបុក្គលិកយោធានៅអាល្លឺម៉ង់ ។
នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនឹងដកទាហានចេញពីអេស្ប៉ាញ និងអ៊ីតាលីដែរឬទេ? លោក Trump និយាយថា លោកប្រហែលជានឹងធ្វើ ។
លោកថា អ៊ីតាលីពុំបានជួយអ្វីដល់ពួកយើងនោះទេ ហើយអេស្ប៉ាញអាក្រក់ណាស់ ពិតជាអាក្រក់មែន ។ អ្នកដឹងហើយថាវាជាណាតូ ពួកយើងបានជួយពួកគេជាមួយអ៊ុយក្រែន ពួកគេបង្កភាពរញ៉េរញ៉ៃដល់អ៊ុយក្រែន ពិតជារញ៉េរញ៉ៃមែន ហើយអ៊ុយក្រែនគ្មានអ្វីត្រូវធ្វើនោះទេ ពួកយើងនៅម្ខាងម្នាក់ ខណ្ឌដោយមហាសមុទ្រ ពួកគេនៅជាប់មាត់ទ្វារ ។
លោក Trumpបន្តទៀតថា លោក Biden ផ្តល់ប្រាក់ ៣៥០ពាន់លានដុល្លារដល់អ៊ុយក្រែន នោះហើយគឺជាហេតុផលដែលនាំឲ្យសង្រ្គាមនៅតែបន្ត ។