ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានចុះចតនៅប្រទេសវេណេស៊ុយអេឡា ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់សហរដ្ឋអាមេរិកទៅកាន់ទីនោះ ក្នុងរយៈពេល ៧ឆ្នាំ ។
ជាមួយនឹងការចាប់ផ្តើមឡើងវិញការហោះហើរប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Caracas ក្រុមមន្រ្តីការទូតបានស្ងើចសរសើរចំពោះទំនាក់ទំនងរឹងមាំជាងមុនរវាងប្រទេសទាំង ២ ។
លោក John Barrett គឺជាភារធាវីសហរដ្ឋអាមេរិកប្រចាំនៅវេណេស៊ុយអេឡា និយាយថា ពួកយើងបានមើលឃើញការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញរបស់ពួកយើង ការបើកប្រទេសវេណេស៊ុយអេឡាឡើងវិញចំពោះពាណិជ្ជកម្មសកល ហើយនិងការតភ្ជាប់ទំនាក់ទំនងឡើងវិញរវាងប្រទេសរបស់ពួកយើង ។
កាលពីខែមករាកន្លងទៅ រដ្ឋមន្រ្តីដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Sean Duffy បានដកចេញបទបញ្ជាឆ្នាំ ២០១៩ ដែលបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ពីការហោះហើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដោយមានការបញ្ជាពីលោកប្រធានាធិបតី Donald Trump ។
ការហោះហើរឡើងវិញនេះដែរ បានកើតមានឡើង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro ។
សូមបញ្ជាក់ថា អាមេរិក គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅវេណេស៊ុយអេឡា មុនពេលបំរាមចាប់ផ្តើម ៕