ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦នាក់ នៅថ្ងៃសុក្រនេះ ស្របពេលដែលក្រុមជួយសង្រ្គោះបន្តស្វែងរកអ្នកដំណើរបាត់ខ្លួន ក្រោយទូកមួយគ្រឿង បានលិចនៅរដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា ។
ទូកទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរយ៉ាងហោច ២៩នាក់ បានលិចនៅក្នុងព្រែក Bargi កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមនុស្ស ១៥នាក់ ត្រូវបានសង្រ្គោះចេញពីក្នុងទឹក ។
សារព័ត៌មានរាយការណ៍ថា ទូកបានលិចក្រោយពេលខ្យល់បក់ខ្លាំង ។ ក្រុមជួយសង្រ្គោះ រួមទាំងក្រុមការងារមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបញ្ជូនក្បូន និងដងស្ទួច ស្របពេលដែលប្រតិបត្តិការនៅតែបន្ត ។
លោក Rakesh Singh គឺជារដ្ឋមន្រ្តីក្រសួងការងារសាធារណៈរដ្ឋ Madhya Pradesh និយាយថា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានរកឃើញសាកសពមនុស្ស ២នាក់ ប៉ុន្តែវាពិបាកនិយាយណាស់ថា តើមនុស្សប៉ុន្មាននាក់ទៀត បានជាប់នៅក្រោមទឹក ខណៈដែលប្រតិបត្តិការសង្រ្គោះនៅតែបន្ត ៕