ប្រមុខការទូតកម្ពុជាថ្លែងថា ការលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពីសំណាក់ភាគីថៃ នឹង​ធ្វើ​ឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ

2026/05/02 09:34:14 am        188

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អះអាងថា ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងកម្ពុជា និងថៃ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈ​អនុស្ស​រណៈ​នេះ​វា​ក៏​ជា​ក្រប​ខណ្ឌមួយ ដើម្បីកំណត់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​កម្ពុជា និង​ថៃ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​។

ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញ​ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​នឹង​លុប​ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវា​ង​កម្ពុជា និង​ថៃ និងគោលជំហរកម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យ និង​បូរណ​ភាព​ដែន​សមុទ្រ​កម្ពុជា​នោះ ​ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំបន់​ត្រួត​ស៊ី​គ្នា​នៅក្នុ​ងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។

ប្រមុខការទូតកម្ពុជារូបនេះបានគូសបញ្ជាក់ថា «អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ ជាអនុ ស្សរណៈដែលមានលខ្ខណៈលើសពីកិច្ចព្រមព្រៀងខាងបច្ចេកទេសទៅទៀត ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា ​មានការសោកស្តាយ សោកស្តាយ​ដោយ​សារ​តែ​អនុស្សរណៈ​នេះ​ក៏​មាន​អត្ថ​ន័យ​ខាង​នយោបាយ​ធំធេ​ងដែ​រ សម្រាប់ប្រទេសកម្ពុជា និងថៃ ពីព្រោះវាបង្ហាញឲ្យឃើញ​អំពី​សុឆន្ទៈ​របស់​ប្រទេស​ទាំងពី​រ និងការបម្រើផល ប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈនៃការ​ព្រម​ព្រៀង​នឹ​ង​គ្នា​ទៅ​លើ​ក្រប​ខណ្ឌទ្វេភាគីមួយ ដើម្បីធ្វើការ ឬធ្វើអាជីវកម្មរួម​គ្នា​ក្នុង​តំបន់​ដែល​ត្រួត​ស៊ី​គ្នា​នៅ​តំបន់​ខ្ពង់​រាប​បាតសមុទ្រ ផ្អែកទៅលើច្បាប់អន្តរជាតិ ដូច្នេះ ហើយបានយើងមានការសោកស្តាយ ដោយ​សារ​ការ​បាត់បង់នូវអនុស្សរណៈនេះវាប៉ះពាល់ទៅដល់ទំនាក់ ទំនងរវាងប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​»​។

ឯកឧត្តមប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះដែរ ក៏ ជា​ក្រប​ខណ្ឌមួយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃដែរ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ហើយវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពក្នុងសហប្រតិបត្តិការ និង​បម្រើនូវវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បាន​បញ្ជាក់​ថា​ កម្ពុជានៅតែគោរព អនុវត្តទៅតាមMoU-2001ទាំងខ្លឹមសារទាំងស្មារតី ប៉ុន្តែក្នុង​ករណី​ដែល​គណៈ​រដ្ឋមន្រ្តី​ថៃអនុម័តនូវការ​សម្រេចដកខ្លួនចេញពី MoUនេះ គឺមានន័យ​ស្មើ​នឹង​ថៃ​បោះ​បង់​ចោល​នូវ​យន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេ ភាគីដែល​មាន​ជាមួយ​កម្ពុជា​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​សម្រាប់​ដោះ​ស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានេះ ហើយក្នុងករណីអស់យន្តការ ឬ​ក្រប​ខណ្ឌ​​ទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជា​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ​និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា
2026/05/02 12:12:53 pm        1
សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
2026/05/02 12:06:25 pm        1
អគ្គមេបញ្ជាការកងទ័ព៖ វិធានការច្បាប់អនុវត្តចំពោះក្មេងទំនើង គឺពិតជាមានសារសំខាន់
2026/05/02 11:57:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា

2026/05/02 12:12:53 pm
​ថ្ងៃដ៏បង្ហូរឈាមមួយផ្សេងទៀតនៅខាងត្បូងលីបង់ ក្នុងពេលមានការបាញ់ផ្លោងរបស់អ៊ីស្រាអែល
2026/05/02 12:09:54 pm
​សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
2026/05/02 12:06:25 pm
​ក្រុមសកម្មប្រយុទ្ធ ដណ្តើមយកបានទីក្រុងភាគខាងជើងប្រទេសម៉ាលី ខណៈក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បង្កើតចំណុចត្រួតពិនិត្យនៅជិតរដ្ឋធានី
2026/05/02 12:02:42 pm
​មេដឹកនាំអ៊ុយក្រែន៖ ការវាយប្រហារ បានធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ចំណូលប្រេង៧ពាន់លានដុល្លារនៅឆ្នាំនេះ
2026/05/02 11:57:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/02 04:20:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/02 03:12:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/01 07:07:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am