ក្រុម​ជម្រើស​ជាតិ ៤​ប្រភេទ​កីឡា​ទៅ​ហាត់​មួយ​ខែ​នៅ​កូរ៉េ​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/04/11 05:19:09 pm        111

​ស៊ី​ហ្គេម៖ ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ៤​ប្រភេទ​កីឡា​ស្មើនឹង ២០​នាក់រួមមាន​កីឡា​​តេ​ក្វាន់​ដូ​ WT, ​យូ​ដូ, ប្រដាល់​សកល និង​កីឡា​គុន​ដាវបាន​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល ១​ខែនៅ​សាធារណៈរដ្ឋ​កូរ៉េដើម្បី​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​ក្រុម​ជម្រើសជាតិ​ទាំង ៤​ប្រភេទ​កីឡាបាន​ចាក​ចេញពី​មាតុភូមិកាលពី​រាត្រី​ថ្ងៃទី​០៩ ខែមេសា ដោយមាន​ការជូនដំណឹង​​ពី​លោក ម៉ិ​ល កាដូ អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​សហព័ន្ធ​សាមី​ទាំង ៤​ប្រភេទ​កីឡា​ផង​ដែរ។​ ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​បញ្ជាក់ថា ការបញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​សាធារណៈរដ្ឋ​កូរ៉េមាន​រយៈពេល ៣០​ថ្ងៃចាប់ពី​ថ្ងៃទី​០៩ ខែមេសាដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​ជំនួយ​របស់​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ បន្ទាប់ពី​សាកលវិទ្យាល័យ​នេះបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញកាលពី​ថ្មីៗ។​

​ទន្ទឹម​ជាមួយ​ការជូនដំណឹង​នោះដែរ​  ​លោក ម៉ិ​ល កាដូ បាន​ពាំ​នាំ​នូវ​ពាក្យពេចន៍ផ្ដាំផ្ញើ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ក្នុងការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវខិតខំ​ហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​សម្រួច​សមត្ថភាព​កីឡា​កម្រិត​ខ្ពស់​ឆ្ពោះទៅ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ក្នុង​ការប្រកួត​កីឡាស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ក៏ដូចជា​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        359
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        447

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm