កាលពីថ្ងៃសុក្រ មានការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងហោចណាស់៦លើកនៅជុំវិញតំបន់ភាគខាងត្បូងប្រទេសលីបង់ ដែលផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងអគារ។ មនុស្សយ៉ាងហោចណាស់១២នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈអ៊ីស្រអែលបន្តការវាយប្រហាររបស់ខ្លួន ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
ចំពោះក្រុមហេសបូឡា ពួកគេបានធ្វើប្រតិបត្តិការយោធាចំនួន៩លើក ដែលដាក់គោលដៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីលីបង់ ព្រមទាំងបានធ្វើការវាយប្រហារមួយចំនួនឆ្លងកាត់ខ្សែបន្ទាត់ពណ៌ខៀវចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល។

ពលរដ្ឋនិយាយថា ស្ថានភាពនៅទីនេះ ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានភាពតានតឹងខ្លាំង។ យើងបានឮសំឡេងផ្ទុះមិនទៀងទាត់រយៈពេលជាច្រើនម៉ោងចុងក្រោយនេះ។ នេះគឺជាហានិភ័យដ៏ធំមួយសម្រាប់អ្នកដែលបានវិលត្រឡប់ទៅវិញ។
ប្រជាជនលីបង់រាប់ម៉ឺននាក់ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ពេលនេះបានវិលត្រឡប់ទៅភាគខាងត្បូងប្រទេសលីបង់វិញ ដោយប្រឈមនឹងការពិតដ៏លំបាក ដែលសង្គ្រាមនៅមិនទាន់ចប់នៅឡើយ អំពើហិង្សានៅបន្ត ហើយពួកគេអាចជាគោលដៅនៅក្នុងការបាញ់ផ្លោងតគ្នាដែលនៅបន្តរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។
