អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបំផ្លាញយ៉ាងហោចណាស់ទីតាំងយោធាអាមេរិកចំនួន ១៦កន្លែង នៅទូទាំងប្រទេសមជ្ឈិមបូព៌ាចំនួន ៨ អំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីតាំងមួយចំនួននោះស្ទើរតែមិនអាចប្រើប្រាស់បាន។ នេះបើយោងតាមការស៊ើបអង្កេតរបស់សារព័ត៌មាន CNN។
យោងតាមរបាយការណ៍របស់ CNN ដែលបានដកស្រង់សម្តីជំនួយការសភាដែលដឹងពីការវាយតម្លៃការខូចខាតបានឲ្យដឹងថា ទីតាំងដែលរងការខូចខាតទាំងនេះ គឺជាមូលដ្ឋានយោធាភាគច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។

ប្រភពមួយបាននិយាយថា៖«មានការវាយតម្លៃជាច្រើន»។ «ពីផ្នែកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទីតាំងទាំងមូលត្រូវបានបំផ្លាញ ហើយត្រូវការបិទ រហូតដល់ថ្នាក់ដឹកនាំដែលនិយាយថា មូលដ្ឋានទាំងនេះ ចាំបាច់ត្រូវការជួសជុល ដោយសារតែអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដែលពួកវាផ្តល់ឲ្យសហរដ្ឋអាមេរិក»។
របាយការណ៍នេះដែលបានដកស្រង់រូបភាពផ្កាយរណបរាប់សិប និងការសម្ភាសន៍ជាមួយប្រភពនៅសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ នៅឈូងសមុទ្រអារ៉ាប់ បានបញ្ជាក់ថា រូបភាពផ្កាយរណបបានបង្ហាញថា គោលដៅសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់រួមមានប្រព័ន្ធរ៉ាដាទំនើបរបស់សហរដ្ឋអាមេរិក ប្រព័ន្ធទំនាក់ទំនង និងយន្តហោះដែលដាក់ពង្រាយនៅមជ្ឈិមបូព៌ា ដែលភាគច្រើនមានតម្លៃថ្លៃ និងពិបាកជំនួសពួកវាណាស់៕
