អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ

2026/05/02 09:41:24 pm        636

អតីតពលករមកពីប្រទេសថៃ ចំនួន២៣នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំនាញ ជាងទឹក ជាងភ្លើង ជាងកំបោរ និងការរៀបការ៉ូ ខណៈដែលពួកគាត់ បានធ្វើតេសជាប់ជាស្ថាពរ នៅ​វិទ្យាស្ថា​ន​ជាតិ​ពហុបច្ចេកទេសអង្គរ នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះ ។

ឯកឧត្ដម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​អប់​រំ​បណ្ដុះ​បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាន​ប្រសាស​ន៍ថា ពលករ ដែលធ្វើការនៅប្រទេស ហើយបាន​ត្រឡប់​មក​កម្ពុជា​វិញ​គឺ​ពួក​គាត់​មាន​តែ​បទ​ពិសោធន៍ និងជំនាញពីមុន ប៉ុន្ដែគ្មានការបញ្ជាក់ពីចំណេះដឹង ខណៈដែលពួកគាត់ កំពុង​ធ្វើ​ការ​ងារ​នៅ​ក្រុមហ៊ុន។ ឯកឧត្ដមបន្ដថា គោលដៅ RPL របស់រាជរដ្ឋាភិបាល គឺដើម្បីអភិវឌ្ឍ​ធន​ធាន​មនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជា​វិញ្ញាបន​បត្រ​ផ្លូវ​ការ ជាពិសេសវាយតម្លៃអតីតពលករខ្មែរមកពីប្រទេសថៃ, ជំហានទី១ចំនួន ១០.០០០​នាក់​។ ​ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃដោយមិនគិតថ្លៃ ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ក្នុងការផ្តល់នូវជំនាញ និងការ​អនុវត្តន៍​លើ​មុខ​ជំនាញ​ចំនួន​៨ ដែលអាចយកទៅប្រើប្រាស់​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ​សម្រាប់​ចំណូល​ល្អ​ជាង​មុន​។ ការធ្វើតេស្តជំហានទី១នេះ ធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួន៦។ ឯកឧត្តមបន្ដថា នឹងបន្តទៅជំហាន​ទី​២​ទៀត​ជា​មួយ​នឹង​ការ​បន្ត​ផ្តួច​ផ្តើម​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​ក្នុង​វិធី​សាកល្បងនេះ។

ឯកឧត្ដមបញ្ជាក់ថា លោកបណ្ឌិត បានបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនេះ រួមមាន៖ ការងារ​កំបោរ ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការងាររន្ទា ការដំឡើងសរសៃដែក។ ឯកឧត្តមបានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោង​ចក្រ​មួយ​ចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុង​ការ​កំណត់​ជ្រើស​រើស និង​ប្រាក់​ឈ្នួល​។ បើក​ឱកាស​ការ​ងារ​ឱ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិក​បច្ចេក​ទេស​ចូល​រួម​បណ្តុះ​បណ្តាល​ និងក្លាយខ្លួនជាអ្នកវាយតម្លៃ។ ពង្រីកការផ្សព្វផ្សាយ RPL ឱ្យគ្រប់ដល់ទីកន្លែង (តំបន់​ជន​បទ​ និងព្រំដែន)។ ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមាន​ជំនាញ​ពុំ​ទាន់​មាន​ការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍរបស់ពួកគាត់។ សម្រាប់​អតីត​ពលករ​មក​ពី​ប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំនេញពេលវេលា និង​ថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. នឹង​បង្កើន​ជំ​នឿ​ទុក​ចិត្ត​លើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រឺឯអ្នក​វិនិយោគ​វិញ​នឹង​បាន​យល់​ដឹង​ពី​កម្រិត​ជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានា​ស្តង់ដា និងគុណភាព នឹងបង្កើតទំនុកចិត្តវិនិយោគ ជាពិសេស​អាច​បង្ហាញ​ដៃគូ​ពី​កម្លាំង​កម្មករ​មាន​ជំនាញ​ស្តង់ដា។​​                                                      

RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់​សម្រាប់​ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់​អតីត​ពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បី​ឱ្យ​ពួក​គាត់​អាច​យក​ទៅ​ប្រើ​ប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែល​កំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ​ទៅ​ជា​វិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើន ផលិតភាព និង​ភាព​ប្រកួត​ប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់៕

អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm