ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារអំឡុងសង្គ្រាមប្រឆាំងនឹងប្រទេសនេះ បានសម្លាប់សមាជិក១៤នាក់ របស់កងឆ្មាំបដិវត្តន៍។
របាយការណ៍មួយរបស់គេហទំព័រ Nournews ដែលគេជឿថា ស្និទ្ធនឹងសន្តិសុខរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើងនៅជិតទីក្រុង Zanjan ភាគខាងជើង ដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងតេ អេរ៉ង់។
នេះគឺជាចំនួនច្រើនបំផុតនៃសមាជិកឆ្មាំបដិវត្តន៍ដែលត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើម នៅថ្ងៃទី ០៧ ខែមេសា។
របាយការណ៍នេះបានបញ្ជាកថា គ្រាប់រំសេវរួមមានគ្រាប់បែកចង្កោម និងមីនអាកាសដែលត្រូវបានទម្លាក់ក្នុងអំឡុងពេលប្រយុទ្ធនោះ៕

