ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស ១៣ នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង រួមទាំងនៅក្នុងទីក្រុងមួយដែលកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសចេញ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
ក្រសួងបាននិយាយថាការវាយប្រហារនៅក្នុងទីក្រុង Habboush បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារម្នាក់ និងស្ត្រីពីរនាក់ និង ២១នាក់ ផ្សេងទៀតរងរបួស ដែលបានធ្វើចំនួនអ្នកស្លាប់កើនឡើង។
ការវាយប្រហារផ្សេងទៀតនៅទីក្រុង Zrariyeh បានសម្លាប់ មនុស្ស ៤នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និង ៤នាក់ ផ្សេងទៀត រងរបួស។
ក្រសួងក៏បានរាយការណ៍ផងដែរថា ការវាយប្រហារនៅក្នុងទីក្រុង Ain Baal ជិតទីក្រុងឆ្នេរសមុទ្រ Tyre បានសម្លាប់មនុស្សម្នាក់ និង ៧នាក់ផ្សេងទៀត រងរបួស៕

