គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង

2026/05/02 05:44:23 pm        146

​គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបាន​ផ្តល់​ឱកាស​ការ​ងា​រជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះ​បើ​តាម​ការ​ឱ្យ​​ដឹ​ងពីលោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅព្រឹក​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។

ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួង​ការ​ងារ ​តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំង​អ្នក​ធ្វើ​ការ​ក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារ​សមរម្យ លក្ខខណ្ឌការងារ និងប្រាក់​ឈ្នួល​សមរម្យ ទំនាក់​ទំនងវិជ្ជាជីវៈល្អ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែមរ​បស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសាទរចំពោះកំណើន​ចំនួនរោងចក្រ សហ​គ្រាស​នៅត្រឹមដើមឆ្នាំ ២០២៦នេះ ដែលនេះសបញ្ជាក់ថា ទោះបីជាស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​សង្គ្រាម​ឈ្លាន​ពានពីប្រទេសថៃមកលើទឹកដីកម្ពុជាយ៉ាងណាក្តី ក៏ដូចជា វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​យ៉ាង​​ណាក្តី ក៏កម្ពុជានៅតែមានកំ​ណើននៃការ​មកបណ្ដាក់ទុននិយោគ​ថ្មីៗបន្ថែម​លើ​គ្រប់​វិស័យ​មក​លើកម្ពុជា។

លោកថ្លែងថា«នៅពេលដែល​មានរោង​ចក្រកាន់តែ​ច្រើន នោះឱ​កាស​ការ​ងារ និ​ងការ​ប្រកួតប្រ​ជែង​ក្នុងការ​ទាក់​ទាញកម្លាំង​ពលកម្ម គឺកាន់​តែ​កើន​ឡើង អត្ថប្រយោជន៍នានា ត្រូ​វបាន​ផ្តល់ប​ន្ថែម​ប្រសើរ​ជាង​មុនជូនដល់បងប្អូនកម្មករនិយោជិតជាក់ជាមិនខាន ជាពិសេស​អតីត​ពលករ​របស់​យើង ​គាត់​អាចនឹងទទួលបានឱកាសការងារកាន់តែច្រើនជាងមុន ហើយមាន​ការ​ប្រកួត​ប្រជែង​ទៅ​លើ​ទីផ្សារ​ការងារកាន់តែល្អប្រសើរ»។ 

ទន្ទឹមនេះ លោក ហ៊ន គឹមហុក ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា មើលឃើញថា កំណើន​រោង​ចក្រ​​សហគ្រាស ដែល​បាន​ដំណើរ​ការ​បន្ថែមទៀតនៅកម្ពុជានេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ការងារនៅកម្ពុជា។ លើសពីនេះ គឺបង្ហាញថា អ្នកវិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាព​ពេញ​លេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។

លោកថ្លែងថា «ការកើនឡើងរោងចក្រសហគ្រាសនេះ ​មានន័យថា ប្រទេសកម្ពុជា​មាន​ស្ថេរភាព​នយោបាយ និងបរិយាកាសវិនិយោគល្អ ដែល​ទាក់​ទាញអ្នក​វិនិយោគមកបណ្ដាក់ទន់ ដែល​ជួយ​បង្កើត​ឱកាស​ការងារ បង្កើនប្រា​ក់ចំណូល ជំរុញកំ​ណើនសេដ្ឋកិច្ចជាតិ»។

ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូច​ជាអាណត្តិថ្មីនេះ តែង​ធ្វើការទាក់​ទាញ​អ្នក​វិនិ​យោគ​ថ្មី​ៗ ដើម្បី​បង្កើត​ឱកាស​ការងា​រជូន​ប្រជា​ពល​រដ្ឋ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែគិ​តគូរ​ដល់​សុខ​ទុក្ខរប​ស់បងប្អូន​កម្មករនិ​យោជិត លើកកម្ពស់លក្ខ​ខណ្ឌកា​រងារ ដំឡើង​ប្រាក់​ឈ្នួល និង​ផ្តល់​​អត្ថប្រ​យោជន៍​ផ្សេងៗ​ជា​ច្រើន៕

អត្ថបទដែលទាក់ទង

ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
2026/05/02 06:31:15 pm        1
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
2026/05/02 05:44:23 pm        2
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
2026/05/02 02:41:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

2026/05/02 06:31:15 pm
​គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
2026/05/02 05:44:23 pm
​លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
2026/05/02 05:31:42 pm
​មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
2026/05/02 05:27:15 pm
​នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
2026/05/02 05:23:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/02 04:20:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/02 03:12:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am