អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ

2026/05/03 04:38:42 pm        112

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។

លោក ទេព អស្នារិទ្ធ បានបន្តថា សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមធ្វើការអំពាវនាវដូចខាងក្រោម៖

១. អ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន៖ អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។

ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

២. អ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាព៖ ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ និងអង្គច្បាប់ ដោយជៀសវាងការផ្សាយតែមួយជ្រុងដែលនាំឱ្យមានការភាន់ច្រឡំ និងការបកស្រាយខុសៗគ្នាលើរឿងតែមួយ។ ព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយជាបច្ច័យដ៏សំខាន់សម្រាប់ជួយដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងជួយឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ទុកចិត្តបាន និងលើកកម្ពស់ការយល់ដឹងពីសច្ចភាពសង្គម។

៣. ការរាយការណ៍ព័ត៌មានត្រូវគោរពសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរអ្នកដទៃ៖ ការរាយការណ៍ព័ត៌មានមិនត្រូវរំលោភលើសិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បុគ្គលឡើយ។ ការដេញជម្រៀតគ្នាដើម្បីសម្ភាសន៍ ឬការប្រើសម្តីបង្ខិតបង្ខំចំពោះប្រភពព័ត៌មាន ដែលមិនទាន់ផ្តល់ការអនុញ្ញាតឱ្យសម្ភាសន៍ នៅតាមទីសាធារណៈ គឺជាទង្វើមិនសមរម្យ ធ្វើឱ្យបាត់បង់តម្លៃសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

៤. ការរាយការណ៍ព័ត៌មានភ្ជាប់ការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម៖ អ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកសារព័ត៌មានមានករណីយកិច្ចធានាការប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការធ្វើសកម្មភាពហួសតួនាទី ដែលអាចបង្កការរំខានដល់ការរស់នៅដោយប្រក្រតីរបស់ប្រជាពលរដ្ឋទូទៅ ឬរារាំងដល់ការងាររបស់អាជ្ញាធរដែលត្រូវបំពេញភារកិច្ច។

អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាមវិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm