ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

2026/05/03 05:44:06 pm        123

ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនលើវិស័យទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦នេះ បានប្រកាសបើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦។ យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺប្រែក្លាយរដូវដែលមានភ្ញៀវទេសចរតិច ទៅជាពេលវេលាសាកសមសម្រាប់ទស្សនាកម្ពុជា ជំរុញការដើរលេងក្នុងស្រុក និងជំរុញការស្រូបទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវកាលនេះ។

ឆ្នាំ ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង ជាថ្មី ក្រោយសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការនៅឆ្នាំ ២០២៥កន្លងទៅ។ យុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦ នេះ ធ្វើឡើងក្នុងរដូវកាលភ្ញៀវទេសចរតិច ក្នុងរដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។

គោលដៅសំខាន់ គឺក្រសួងទេសចរណ៍ធ្វើយុទ្ធនាការនេះ ដោយនឹងភ្ជាប់សកម្មភាពជាច្រើន ក្នុងគោលដៅសំខាន់មួយ គឺជំរុញការធ្វើដំណើរទេសចរណ៍របស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាជំរុញការផ្សព្វផ្សាយ បង្កើតភាពទាក់ទាញនានា ស្រូបទាញភ្ញៀវទេសចរបរទេសមកកម្ពុជា ឱ្យកាន់តែច្រើន។ 

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបើកយុទ្ធនាការថា រដូវកាលបៃតង ជាពាក្យជំនួសឱ្យពាក្យថា រដូវភ្ញៀវទេសចរតិច។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជារដូវកាលដែលបង្ហាញពីសម្រស់ពិតរបស់កម្ពុជា ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធដែលសាកសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ លើការលំហែរកាយដើម្បីសុខុមាលភាព។ ឯកឧត្តមថា រដូវវស្សាពុំមែនជារដូវមិនធ្វើដំណើរ ហើយសម្ងំនៅតែក្នុងផ្ទះនោះទេ។ ប្រែក្លាយពេលវេលានេះ ទៅជាឱកាសធ្វើដំណើរកំសាន្ត ទូទាំងប្រទេសដើម្បីផ្តិតយករូបភាពស្រស់ស្អាត ប្លែកភ្នែកដែលមិនអាចរកបាននៅរដូវប្រាំង។

ក្នុងការបើកយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជន អ្នកស្រឡាញការថតរូប អ្នកផលិតមាតិការ ចូលរួមធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ជាតិ។ សូមជួយផ្តិតយករូបភាព វីដេអូ ពីដំណក់ទឹកភ្លៀង លើប្រាង្គប្រាសាទ សមុទ្រ ពពក តាមជួរភ្នំនិងទឹកដីសម្បូរបែបរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡលលើងឱ្យមានការចែករំលែកក្នុងបណ្ដាញសង្គម ដើម្បីពិភពលោកបានឃើញពីភាពទាក់ទាញរបស់កម្ពុជាឥតព្រំដែន នៃរដូវកាលបៃតង របស់កម្ពុជា។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានស្នើរទៅកាន់ ម្ចាស់សណ្ឋាគារ ភោជណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទាំងអស់ រួមគ្នារៀបចំកញ្ចប់សេវាដោយភ្ជាប់ជាមួយប្រម៉ូសិននានា ដើម្បីជាភាពទាក់ទាញទៅភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីបានផ្ដាំឱ្យបន្តរក្សាស្នាមញញឹម ផ្តល់សេវាកម្មប្រកបដោយគុណភាព ការធានាអនាម័យខ្ពស់ ជាពិសេសរក្សាតម្លៃឱ្យបានសមរម្យ ដើម្បីរក្សាឱ្យបាន ទំនុកចិត្ត ទាក់ទាញភ្ញៀវឱ្យមកម្ដងហើយចង់មកម្ដងទៀត។ លើលពីនេះធានាជូនសុវត្ថិភាព និងផ្ដល់ជាការចងចាំល្អៗពីកម្ពុជាដែលមិនអាចបំភ្លេចបាន។


អត្ថបទ៖គឹមហុក 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm