សហរដ្ឋអាមេរិក បានអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ស្របពេលសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ការលក់អាវុធនេះ បានកើតមានឡើង ក្រោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានលើកឡើងពីកាលៈទេសៈបន្ទាន់ ដើម្បីពន្លឿនការផ្ទេអាវុធ ដោយពុំចាំបាច់ពិនិត្យជាមុនដោយសភាអាមេរិក ។
អ៊ីស្រាអែល និងរដ្ឋក្នុងតំបន់ឈូងសមុទ្រ បានប្រឈមនឹងការវាយប្រហារយានដ្រូន និងមីស៊ីលពីអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ ធ្វើឲ្យចុះខ្សោយស្តុកអាវុធសហរដ្ឋអាមេរិករបស់ពួកគេ និងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ។

ការលក់អាវុធនេះ រួមទាំងប្រព័ន្ធអាវុធទំនើប APKWS និងគ្រឿងយុទ្ធោបករណ៍ពាក់ព័ន្ធទៅឲ្យអ៊ីស្រាអែលតម្លៃ ៩៩២លានដុល្លារ និងការទិញប្រព័ន្ធបញ្ជាការប្រយុទ្ធដោយគូវ៉ែត ក្នុងតម្លៃ ២,៥ពាន់លានដុល្លារ ។
ដោយឡែក ប្រទេសកាតា ត្រូវបានគេអនុម័តឲ្យទិញអាវុធ APKWS និងប្រព័ន្ធការពារដែនអាកាស Patriot ក្នុងតម្លៃជិត ៥ពាន់លានដុល្លារ ខណៈអារ៉ាប់រួម ត្រូវបានគេអនុម័តឲ្យទិញអាវុធ APKWS ក្នុងតម្លៃ ១៤៨លានដុល្លារ ៕
