ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់

2026/05/03 07:31:31 pm        64

 មន្ទីរបញ្ចកោណ បានប្រកាសដកកងទ័ពប្រហែល ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់ ស្របពេលដែលជម្លោះកាន់តែរីកធំរវាងអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជុំវិញបញ្ហាសង្រ្គាមអ៊ីរ៉ង់ ។ 

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពួកយើងរំពឹងថា ការដកកងទ័ពនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦-១២ ខែខាងមុខ ។

ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក Trump បានគំរាមកាលពីដើមសប្តាហ៍នេះថា នឹងដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តណាតូ ក្នុងពេលមានជម្លោះជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

លោក Merz បានក្លាយជាគោលដៅកំហឹងរបស់លោក Trump បន្ទាប់ពីរូបលោកបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់នៅតុចរចា ។ 

លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងសិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយដែលអាចធ្វើទៅបាននៃកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោកនឹងសម្រេចចិត្តក្នុងពេលដ៏ខ្លី ។ 

លោក Trump បានគំរាមកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដោយរូបលោកនិយាយថា លោកចង់ឲ្យអឺរ៉ុបទទួលខុសត្រូវកាន់តែធំចំពោះការការពារខ្លួន ជាជាងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ។

សូមបញ្ជាក់ថា អាល្លឺម៉ង់មានទាហានសហរដ្ឋអាមេរិកប្រហែល ៣៥.០០០នាក់ ដែលជាវត្តមានយោធាអាមេរិកធំបំផុតនៅអឺរ៉ុប ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        2
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm