អ៊ីស្រាអែល គំរាមបន្តសង្គ្រាមនៅហ្កាហ្សាដើម្បីបង្ខំឲ្យមានការរំសាយអាវុធខណៈ «បទឈប់បាញ់» រង្គោះរង្គើ

2026/05/04 04:45:48 pm        138

នៅក្នុងក្រុង Khan Younis និង Deir el-Balah ក្នុងតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លាញ សំឡេងយានដ្រូនរបស់អ៊ីស្រាអែល និងសំឡេងបាញ់ផ្លោង គឺជាការរំលឹកជារៀងរាល់ថ្ងៃថា សង្គ្រាមមិនបានបញ្ចប់ពិតប្រាកដនោះទេ។

ទោះបីជាមាន «បទឈប់បាញ់» ចាប់តាំងពីខែតុលាមកក៏ដោយ គ្រួសារជាច្រើននៅតែបន្តទាញយកសាកសពចេញពីគំនរបាក់បែក។

យោងតាមប្រភពព័ត៌មានពីគ្រូពេទ្យក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនចំនួន ៨២៨ នាក់ត្រូវបានសម្លាប់ចាប់តាំងពី «បទឈប់បាញ់» បានចាប់ផ្តើម។ បច្ចុប្បន្ន ក្រុមគ្រួសារនៅតំបន់ហ្កាហ្សាបានត្រៀមខ្លួនសម្រាប់ការវាយលុកជាថ្មី ខណៈមន្ត្រីអ៊ីស្រាអែលគំរាមថា នឹងបំផ្លាញកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ ដើម្បីបង្ខំឱ្យមានការចុះចាញ់។

នៅទីក្រុងយេរូសាឡឹម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលុបចោលភ្លាមៗកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខដែលបានកំណត់ពេលកាលពីថ្ងៃអាទិត្យ ដោយជ្រើសរើសកិច្ចពិភាក្សាតូចមួយជំនួសវិញ។ ក្នុងពេលជាមួយគ្នានេះ យោធាបានបង្កើនសម្ពាធដើម្បីបន្តអរិភាព។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បាននិយាយថា ការប្រយុទ្ធគ្នាជុំមួយបន្ថែមទៀត «ទំនងជាជៀសមិនរួចនោះទេ» ដោយលើកឡើងពីការបដិសេធរបស់ក្រុមហាម៉ាសក្នុងការប្រគល់អាវុធរបស់ខ្លួន និងបានចោទប្រកាន់ពីការ «បរាជ័យ» របស់កងកម្លាំងស្ថេរភាពអន្តរជាតិ ជាស្ថាប័នពហុជាតិសាសន៍មួយដែលត្រូវបានដាក់ពង្រាយក្រោមក្របខ័ណ្ឌបទឈប់បាញ់កាលពីពេលថ្មីៗនេះ ដើម្បីត្រួតពិនិត្យសន្តិសុខ និងគ្រប់គ្រងការអនុវត្តបទឈប់បាញ់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm