សម្ដេចតេជោ ស្នើភាគីឡាវជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងសក្តានុពលផ្សេងទៀតឱ្យកាន់តែប្រសើរ

2022/04/11 11:07:53 am        661

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។

នៅវិមានសន្តិភាពព្រឹកថ្ងៃទី១១មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង់សាយ (Buakeo Phumvongsay ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចូលជួបសំដែងការគួរសម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម បួកែវ ភុំវង់សាយ បានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​ដែល​បាន​ចំណាយ​ពេល អនុញ្ញាត​ឲ្យឯកឧត្តម បានជួបសំដែងការគួរសម។

ឯឧត្តម ឯកអគ្គរដ្ឋទូតក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏បានអរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ដល់​រដ្ឋាភិបាល​ និងប្រជាជនឡាវ​ក្នុងការ​ទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩​ តាមរយៈការជួយឧបត្ថម្ភវ៉ាក់សាំង រថយន្ត​ដឹកជញ្ជូនវ៉ាក់សាំង​ព្រមទាំងថវិកាជួយ​ដល់​រដ្ឋាភិបាល​ឡាវ ។ ឯឧត្តម ក៏បាននាំមកពាក្យ​បណ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខពី​ប្រធានាធិបតី​ និង​នាយក​រដ្ឋ​មន្ត្រីឡាវ​ជូន​ចំពោះ​សម្ដេចតេជោ ផងដែរ ។

ជាការឆ្លើយតប សម្តេចតេជោ ក៏បានស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម ភុំវង់សាយ ដែលត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង​បានស្នើភាគីឡាវជម្រុញសកម្មភាពផ្លាស់ប្តូរ​ពាណិជ្ជកម្មតាមព្រំដែន​និងពិនិត្យមើលសក្តានុពលផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីក៏បានប្ដេជ្ញាជូនចំពោះសម្ដេចជួបផងដែរថា ក្នុង​បេសកកម្ម​ជាអ្នកការទូត​នៅព្រះរាជាណាចក្រកម្ពុជា ​ឯកឧត្តម​ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បី​ពង្រីក ពង្រឹង​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ឲ្យកើនឡើងមួយកម្រិតទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ល្អដែលមានស្រាប់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm