លីគបាល់ទាត់នារី៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបន្តឈ្នះពីរប្រកួតជាប់គ្នា ឯវិសាខាស្មើបឹងកេត

2026/05/04 10:55:07 am        99

(កម្ពុជា)៖ ការប្រកួទបាល់ទាត់លីគនារីកម្ពុជាឆ្នាំ២០២៦ (Cambodian Women’s League )ឈានចូលដល់សប្ដាហ៍ទី២ហើយក្នុងនោះមានការប្រកួតដែលមានគ្រាប់ច្រើន និងការប្រកួតដែលគ្មានគ្រាប់បាល់ដែរ។

នៅទីលានហ្វឹកហាត់ក្លឹបព្រះខ័នរាជស្វាយរៀង ជិតពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាល់ទាត់នារីណាហ្កាវើលដ៍ ៣ទល់នឹង១ ថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦។

ជំនួបនេះលេងបាន២០នាទី ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខដោយការទាត់បញ្ចូលទីរបស់កីឡាការិនី Doris Akaheeh។ តែជិតចប់វគ្គទីកីឡាការិនី ហុក សាវឌី ទាត់មួយជើងពីចំងាយជួយឱ្យក្រុមតាមស្មើ១ទល់នឹង១។

យ៉ាងណាក៏ដោយនៅនាទីទី៥២កីឡាការិនី Dikisha Bushiri Esther ទាត់បញ្ចូលទីមួយគ្រាប់ទៀតឱ្យព្រះខ័នរា បន្ទាប់ពីអូសចេញពីស្លាបធ្វេងតែឯងហើយទាត់បញ្ចូលទីតែម្ដង។ ជិតចប់ការប្រកួតកីឡាការិនី Doris Akaheeh បន្ថែមមួយគ្រាប់ទៀតដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៩០បូក៥។

ចំណែកនៅទីលានហ្វឹកហាត់បឹងកេតហាយធិត ព្រែកឯង ក្លឹបបឹងកេត និងវិសាខា បានត្រឹមតែស្មើគ្នា ០ទល់នឹង០ ទោះបីជាក្រុមទាំងពីរមានឱកាស និងវាយសម្រុករៀងៗខ្លួនយ៉ាងណាក៏ដោយ។ ប្រកួតបន្ទាប់បឹងកេតធ្វើដំណើរទៅទឹកដី អាយអេសអាយ ជួប XO Unted និងវិសាខា ទទួលណាហ្កាវើលដ៍ចុងសប្ដាហ៍នេះ។

នៅទីលានហ្វឹកហាត់របស់ភ្នំពេញក្រោន ក្រុមនារីភ្នំពេញក្រោន បានយកឈ្នះ XO United ១៣ទល់នឹង០។ កីឡាការិនី សឿន វិផានៅតែជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងចំណោម១៣គ្រាប់នេះ បន្ទាប់ពីធ្វើបាន៥គ្រាប់តែឯង។ សម្រាប់៨គ្រាប់ទៀតកើតឡើដោយកីឡាការិនី វិបុល សេរីសេដ្ឋា បីគ្រាប់តែឯង Miki Ichikawa ៣គ្រាប់តែឯង និងវឿន សុថាន និងថា ស្រីនុ ម្នាក់មួយគ្រាប់។

នៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ក្លឹបបាល់ទាត់នារីសៀមរាប បានយកឈ្នះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ១២ ទល់នឹង០។ នេះជាការប្រកួតទី២ក្នុងសប្ដាហ៍ទី២ដែលមានគ្រាប់បាល់លើសពី១០គ្រាប់។

ការប្រកួតនេះ កីឡាការិនីប្រធានក្រុម រិទ្ធ ច័ន្ទនិម្មិល រកបាន៤គ្រាប់តែឯង កីឡាការិនី AMARCHI BLESSING DIKE ៣គ្រាប់តែឯង។ ចំណែកគ្រាប់បាល់ផ្សេងទៀតកើតឡើងដោយ កីឡាការិនី កែវ ចាន់ណាក់ PLINE AURELLE DONGMO ស៊្រុន ស្រីលក្ខ គីន រក្សា និងកីឡាការិនីនួន ស្រីនួ។

ក្រោយលេងបានពីរប្រកួត ក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១មាន៦ពិន្ទុ ជាមួយគ្រាប់ទាត់បញ្ចូលទី៤៣គ្រាប់ ព្រះខ័នរាជស្វាយរៀង លេខ២មាន៦ពិន្ទុ វិសាខា និងសៀមរាបមាន៤ពិន្ទុដូចគ្នា ណាហ្កាវើលដ៍ និងបឹងកេតមាន១ពិន្ទុដូចគ្នា ខណៈដែលXO United និងកំពង់ឆ្នាំងពីរប្រកួតចាញ់ទាំងពីរ៕

អត្ថបទដែលទាក់ទង

Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
2026/05/04 12:07:41 pm        1
លីគបាល់ទាត់នារី៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបន្តឈ្នះពីរប្រកួតជាប់គ្នា ឯវិសាខាស្មើបឹងកេត
2026/05/04 10:55:07 am        1
ជ័យជំនះរបស់បឹងកេត និងអង្គរថាយហ្គឺរ ធ្វើឱ្យកៅអីលេខពីររបស់ភ្នំពេញក្រោនកាន់តែរង្គោះរង្គើ
2026/05/04 10:20:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ

2026/05/04 12:27:57 pm
​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
2026/05/04 12:27:31 pm
​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
2026/05/04 12:22:19 pm
​Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
2026/05/04 12:07:41 pm
​អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
2026/05/04 11:51:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am