ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជា​ការ​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​គ្នា​ទ្វេភាគី​តែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់​ជា​ង​ពី​រ​ទសវត្សរ៍​កន្ល​ង​មក

2026/05/04 11:17:42 am        144

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ​បានថ្លែងថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០១ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ ដែល​បង្កើត​ឱ្យ​មាន​ក្រប​ខណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ស្តីពីគោល​ជំហរ​របស់​កម្ពុជា​ក្នុង​ករណី​ភាគី​ថៃ​សម្រេច​លុប​ចោល​អនុស្ស​រណៈនៃ​ការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់​ទាម​ទារ​ដែន​សមុទ្រ​ត្រួត​គា្ន​កម្ពុជា-​ថៃ ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានការសោកស្ដាយដែលភាគីថៃ កំពុង​ពិចារណា​ដក​ខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា គឺ​តែង​តែ​ផ្ដល់​អាទិភាព​ទៅ​ដល់​យន្ត​ការ​ទ្វេភា​គី​ដែល​ស្រប​ទៅ​នឹង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​២០០១នេះ។

ឯកឧត្តមបានថ្លែងថា៖«ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ បាន​ដើរតួនាទីយ៉ាងសំខាន់ ដែលជា​ក្រប​ខណ្ឌ​ទ្វេភាគី​ដែល​បានឯ​កភាព​គ្នា​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ តំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូល​ជា​ធរមាន​នៃ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃនេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមករវាងកម្ពុជា និងថៃ»។

ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្សរណៈ​នៃ​ការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគី​តែ​មួយ​គត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និង​ប្រើ​ប្រាស់​ជាងពីរទសវត្សរ៍មកនេះ។

ឯកឧត្តមបានលើកឡើងថា ក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ នេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជា​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីផឹកផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញា​អង្គ​ការ​សហ​ប្រជាជាតិស្ដីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែល​បង្កើត​ឡើង​នូវ​ក្រោម​អនុសញ្ញាមួយនេះ។

ឯកឧត្តមបញ្ជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ គឺត្រូវបាន​បង្កើ​ត​ឡើ​ង​ដោយ​អនុ​សញ្ញា​អង្គ​ការ​សហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ដើម្បីជួយទៅ​ដល់​រដ្ឋ​ភាគី​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្ដិ​វិធី​ និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​សេចក្ដី​សង្ឃឹម​ដ៏​ស្មោះត្រង់​របស់​យើង​ដែល​ប្រទេស​យើង​អាច​សម្រេច​បាន​នូវ​ដំណោះស្រា​យ​មួយ​ដោយ​យុត្តិធម៌ យូរអង្វែង ហើយស្របទៅតាម​ច្បាប់​អន្តរជាតិ​ដែល​នឹ​ង​អនុញ្ញាត​ឱ្យ​ប្រជាជន​យើង​រស់​នៅ​ជាមួយគ្នាដោយសន្ដិភាព ស្ថិរភាព និងសេចក្ដីសុខ។

សូមជម្រាបថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហ​ប្រតិ​បត្ដិការអន្ដរជាតិ បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែរថា កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើ​ថៃ​សម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធ​ទៅ​នឹង​តំប​ន់​ត្រួត​ស៊ី​គ្នា​ក្នុង​ខ្ពង់​រាប​ដែន​សមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពី​រ​បាន​ចុះហត្ថ​លេខា​ជា​មួយ​គ្នា​នៅ​ឆ្នាំ២០០១។

 ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ការណ៍ដែល​ថៃ​សម្រេច​បោះ​បង់​ចោល ​MOU2001 គឺស្មើនឹងថៃបោះបង់​ចោល​យន្ត​ការ​ទ្វេភាគី​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​មាន​ស្រាប់រវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ២៥ឆ្នាំមកនេះ។ ឯកឧត្តម ឧប​នាយក​រដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ក្នុងករណីអស់ពីយន្តការ ឬក៏ហៅក្នុងក្របខ័ណ្ឌទ្វេភាគីនេះ កម្ពុជា​នឹងបន្តខិតខំប្រឹងប្រែងស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រក​ដោះស្រា​យ​ដោយ​សន្តិ​វិធី ​និងផ្អែកលើច្បាប់៕

អត្ថបទដែលទាក់ទង

ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
2026/05/04 01:34:07 pm        1
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
2026/05/04 01:20:47 pm        1
សម្ដេចធិបតី៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង»
2026/05/04 01:16:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់

2026/05/04 01:34:07 pm
​ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
2026/05/04 01:20:47 pm
​សម្ដេចធិបតី៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង»
2026/05/04 01:16:35 pm
​រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ
2026/05/04 01:04:24 pm
​សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំអាស៊ាន​នាចុងសប្ដាហ៍នេះនៅហ្វីលីពីន
2026/05/04 12:47:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am