ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅខេត្តសៀមរាប

2026/05/04 07:43:10 pm        101

សៀមរាប៖ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរប នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie - APF) មកពី ១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិផងដែរ។

កិច្ចប្រជុំគណៈកម្មការនយោបាយ APF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ២០២៥ នៅ ទីក្រុងប៉ារីស។ ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង។បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ។

ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានា ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញ។

សូមបញ្ជាក់ថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា»ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ដោយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សិក្ខាសាលា និងកិច្ចប្រជុំនេះ មានការបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ ស្ដីអំពីការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (ស្ថានភាព និងកាលានុវត្តភាព), តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, មានក្រុមពិភាក្សា ស្ដីពី បទប្បញ្ញតិនៃបញ្ញាសិប្បនិម្មិត (តើមានក្របខ័ណ្ឌនីតិកម្មអ្វីខ្លះ?), តើត្រូវធ្វើដូចម្ដេច ដើម្បីទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតនៅក្នុងការងារសភា?,ព្រមទាំងកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង, កិច្ចប្រជុំគណៈកម្មការនយោបាយ ផងដែរ ។បន្ថែមពីនេះ គណៈប្រតិភូនៃកិច្ចប្រជុំ/សិក្ខាសាលា ព្រមទាំងថ្នាក់ដឹកនាំ និងបន្តពិភាក្សា ពិនិត្យ រៀបចំ និងអនុម័ត លម្អិតលើប្រធានបទជាក់លាក់ និងបច្ចុប្បន្នភាពនយោបាយ ពិសេសស សភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០៖ តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការធ្វើឳ្យមានស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឳ្យសន្តិភាពក្លាយជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm