Belinda Bencic យកឈ្នះ Ons Jabeur គ្រង​ជើងឯក WTA Charleston

2022/04/11 06:21:19 pm        82

​វាយ​កូន​បាល់៖ ​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ កីឡាការិនី​ស្វ៊ី​ស Belinda Bencic បាន​ប្រជែង​ឈ្នះ​ជើងឯក​កម្មវិធី WTA Charleston នៅ​ទឹកដី​អាមេរិក​ ក្រោយ​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាការិនី​វ័យ ២៥ឆ្នាំ Belinda Bencic ត្រូវការ​ពេល​ដល់​ទៅ ២ម៉ោង ៣៥នាទី​ទើប​អាច​យកឈ្នះ Ons Jabeur បាន​ដោយ​លទ្ធផល ៦-១, ៥-៧ និង ៦-៤​។

​​នេះ​ជា​ពាន​នៅក្នុង​ក្របខណ្ឌ WTA លើក​ទី៦ សំរាប់ Belinda Bencic និង​ជា​កីឡាការិនី​ស្វ៊ី​ស​ទី១ ដែល​ឈ្នះ​ការប្រកួត​ពាន WTA Charleston នេះ​រាប់​ពី​ឆ្នាំ១៩៩៩ ដែល​ធ្វើបាន​ដោយ Martina Hingis​។​ ​​ដោយឡែក​សំរាប់​លទ្ធផល​ការប្រកួត​ពាន​ផ្សេងៗ​ទៀត​ចុង​សប្តាហ៍​កន្លងទៅ កីឡាករ​ប៊ែ​ល​ហ្សិ​ក David Goffin បាន​យកឈ្នះ​ជើងឯក​ពានរង្វាន់ Grand Prix Hassan II នៅ​ប្រទេស​ម៉ា​រ៉ុ​ក​ក្រោយ​យកឈ្នះ​កីឡាករ​ស្លូ​វ៉ា​គី Alex Molcan នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លទ្ធផល ៣-៦, ៦-៣ និង ៦-៣​។ ​​ជ័យជំនះ​ធ្វើឱ្យ David Goffin ដែល​ធ្លាប់មាន​ចំណាត់ថ្នាក់​លេខ ៧ ពិភពលោក​កាលពីមុន​នោះនឹង​ហក់​ឡើងមក​ក្នុង Top 50 វិញ​នៅក្នុង​ថ្ងៃ​ចន្ទ​នេះ​។​

​​ចំណែកឯ​កីឡាករ​អាមេរិក Reily Opelka បាន​យកឈ្នះ​មិត្ត​រួម​ជាតិ John Isner ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់ Men’s Clay Court Championship នៅ​ទីក្រុង Houston រដ្ឋ​តិច​សាស​សហរដ្ឋអាមេរិក​។ ​​Opelka យកឈ្នះ Isner ដោយ​លទ្ធផល ៦-៣, ៧-៦(៩-៧) ដើម្បី​លើក​ពាន​ទី៤ នៃ ATP Tour និង​ជា​ពាន​ដំបូង​នៅលើ​ទីលាន​ដីក្រហម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm