ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

2026/05/04 01:20:47 pm        185

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា ​មកដល់ត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៩៩នាក់ និង​ដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់ BTV ថា ក្នុង​ប្រតិបត្តិ​ការ​ចុះ​ប​ង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២៦ សហការ​ជាមួយ​ថ្នាក់​ជាតិ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​អគារ​មាន​ជន​បរទេស​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ដោយ​មានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាម​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​បាន​ប្រឹង​ប្រែង​ក្នុង​ការ​បោសសម្អាត Online Scams ដោយទី១. ប្រមូលទិន្នន័យ ប្រមូលព័ត៌មាន ហើយ​ជំរុញ​ការអនុវត្តបង្ក្រាប Online Scams ដោយមានការសហការរវាងរដ្ឋាភិបាលជាមួយថ្នាក់ជាតិ ក្រុម​ការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​ខ្លួនឯ​​ង​ដែល​មាន​កម្លាំង​នគរបាល និង​អាវុធ​ហត្ថ​ជា​សេនាធិការ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ដើម្បី​បង្ក្រាប​។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិ​បាលខេត្តខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និង​បង្ក្រាប​បទ​ល្មើស Online Scams ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ព្រម​ទាំង​ដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​នេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សហការ​ជាមួយ​ថ្នាក់​ជាតិ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​អគារ​មាន​ជន​បរទេស​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ទីតាំង​ដែល​ចុះ​បង្ក្រាប​មាន​ដូចជា ៖ ទី១.ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង​ទី៤​-​ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត និងទីតាំង​ផ្សេង​ៗ​ទៀត​៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

2026/05/13 10:05:27 pm
​[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
2026/05/13 09:05:23 pm
​ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
2026/05/13 09:04:00 pm
​អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
2026/05/13 08:40:19 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
2026/05/13 08:37:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am