រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និង​អនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់

2026/05/04 08:49:32 pm        265

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាមរយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរ​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​វីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការ​គិត​គូរ​អំពី​ស្ថាន​ភាព​បំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការ​ផ្តល់​ជូន​នូវ​អាហារូបករណ៍សម្រាប់កូនៗរបស់ពួកគេជាដើម។

ឯកឧត្តម បានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុម​គ្រួសារ​វីរកង​ទ័ព និង​វីរ​នគរបាលពលីក្នុងខេត្តព្រះវិហារ និងកំពង់ធំ ដែលបានចូលរួមក្នុង​បុព្វហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​វីរ​យុទ្ធជន ​ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយ​ទ្រទ្រង់​គ្រួសារ និងធ្លាប់បានផ្តល់កម្លាំង​ចិត្ត​ដល់​វីរយុទ្ធ​ជន​ឱ្យចូល​រួម​ប្រយុទ្ធ​ការ​ពារ​បូរណ​ភាព​ដែន​​ដី​យ៉ាង​អង់អាចក្លាហាន។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកអំណោយរបស់សម្តេចធិបតី និងលោក​ជំទាវ​បណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូន​ដល់​ក្រុម​គ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់ស​ម្តេច​មហា​ប​វរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុង​គិតគូរ​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​វីរយុទ្ធជន​ទាំង​បច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការគិតគូរអំពី​ស្ថាន​ភាព​បំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់​ជូន​នូវ​អាហា​រូបករណ៍​សម្រាប់​កូនៗរបស់ពួកគេជាដើម»។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាន​គិតគូរ​ដល់​បង​ប្អូន​ជន​ភៀសសឹ​ក​តាំង​ពី​មុខរ​បរ​ចិញ្ចឹមជីវិត និងបានរៀបចំផ្ទះបណ្តោះអាសន្នសម្រាប់ពួកគេស្នាក់អាស្រ័យ ហើយគ្រោង​នឹង​ប្រគល់​ជូន​ជនភៀសសឹកតែម្តងនៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយ​ពី​ដោះ​ស្រាយប​ញ្ហាព្រំដែនតាមរយៈការទូតរួចរាល់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm