ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការក្នុងប្រធានបទ «កីឡាដើម្បីសុខភាពកុមារ»

2026/05/04 09:18:47 pm        162

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិបើកដំណើរការហើយ ក្រោមប្រធានបទ៖ «កីឡាដើម្បីសុខភាពកុមារ» ដោយសំដៅបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានបឋមសិក្សា។ ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាកម្រិតអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតនេះជាការពិនិត្យមើលទេពកោសល្យ និងសមត្ថភាពរបស់កុមារា កុមារីក្នុងការជ្រើសរើសចូលរួមជាមួយសហព័ន្ធរបស់ខ្លួន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី ខេត្តអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច សហការរៀបចំការប្រកួតនេះ ឆ្លើយតបតាមកម្មវត្ថុនៃការរៀបចំការប្រកួតកីឡាលក្ខណៈហ្គេម ដើម្បីពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំដល់សិស្ស ពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការៀបចំ ផ្តល់ឱកាសដល់សិស្សដែលមានទេពកោសល្យកីឡាចូលរួមក្នុងក្រុមថ្នាល ពិសេសរួមចំណែកលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡាទៅដល់សិស្សានុសិស្សនៅតាមសាលារៀន ដែលជាទិសដៅអាទិភាពមួយនៃកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡា។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំ ប្រក បដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ បានកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ឌីជីថលូបនីយកម្ម និងការពង្រឹងវិន័យសាលារៀ និងការលើកកម្ពស់វិស័យអប់រំកាយ-កីឡា ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ត្រូវបានធ្វើឡើងយោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ និងគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡា បានសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការប្រកួត។ ការប្រកួត ថ្នាក់ជាតិនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧នាក់ កីឡាករ និងកីឡាការិនី ចំនួន ២៦៨៩នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ទីតាំងផងដែរ៕ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm