ស្របពេលដែលការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ទីក្រុងមួយរបស់អាល្លឺម៉ង់ បានខិតខំប្រឹងប្រែង ដើម្បីជួយបំពេញបន្ថែមការខ្វះខាតនៃការផ្គត់ផ្គង់ជីសំខាន់ៗ។
ទីក្រុង Wittenberg គឺជាទីតាំងនៃរោងចក្រគីមីមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៥ នៅពាក់កណ្តាលសង្គ្រាមលោកលើកទី ១។

នៅពេលនោះ គោលបំណង គឺដើម្បីផលិតអាសូតសម្រាប់គ្រឿងផ្ទុះ និងជី ដើម្បីគេចវេះការបិទផ្លូវដែលរារាំងវត្ថុធាតុដើមមួយចំនួនពីការនាំចូលពីប្រទេសឈីលី។

លោក Christopher Profitlich អ្នកនាំពាក្យរបស់ក្រុមហ៊ុន SKW ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ភាគខាងកើតតាំងពីឆ្នាំ ១៩៩៣ បាននិយាយថា រយៈពេលជាងមួយសតវត្សក្រោយមក ការបិទច្រកសមុទ្រហ័រមូស បង្ហាញថា វានៅតែជារឿងដដែលនៅសព្វថ្ងៃនេះ គឺផ្លូវសមុទ្រ អាចដួលរលំ”៕