ក្រុមបាល់ទាត់ Tottenham Hotspur បានឡើងចេញពីតំបន់គ្រោះថ្នាក់នៅ Premier League បន្ទាប់ពីទទួលបានជ័យជម្នះដ៏អស្ចារ្យលើ Aston Villa ក្នុងការប្រកួតក្រៅដី។ លទ្ធផលនេះបង្ហាញថាបេសកកម្មសង្គ្រោះក្រុមរបស់គ្រូបង្វឹកថ្មី Roberto De Zerbi កំពុងមានទិសដៅវិជ្ជមាន។

បន្ទាប់ពី West Ham United បរាជ័យនៅទឹក Brentford កាលពីថ្ងៃសៅរ៍ Spurs បានឱកាសឡើងលើគូប្រជែង តាមរយៈជ័យជំនះនេះ។
ទោះបីខ្វះកីឡាករសំខាន់ៗដូចជា Xavi Simons និង Dominic Solanke ក៏ដោយ Spurs នៅតែអាចបង្កើតការនាំមុខ ២-០ នៅក្នុងវគ្គទីមួយដោយដោយ Conor Gallagher និង Joao Palhinha នៅនាទី ២៥។
ចំណែក Aston Villa ដែលដឹកនាំដោយ Unai Emery បានប្តូរកីឡាករចដល់ ៧ នាក់ ពីក្រុមដែលទើបចាញ់ Nottingham Forest ក្របខណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដែលបង្ហាញថាពួកគេផ្តោតលើការប្រកួតជើងទី២នៅសប្ដាហ៍ក្រោយ។
Emi Buendia បានតែតបាល់បញ្ចូលទីមួយគ្រាប់ឲ្យ Villa ពីការបញ្ជូនរបស់ Matty Cash ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្វែរលទ្ធផលបានទេ ខណៈការប្រកួតបញ្ចប់ដោយ Spurs ឈ្នះ ២-១។
ជ័យជម្នះនេះធ្វើឲ្យ Spurs ឡើងលើ West Ham United មួយពិន្ទុ ខណៈនៅសល់តែ ៣ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ


