ប្រមុខក្រសួងរតនាគារ៖ អាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ដកដង្ហើមលែងរួច» ដោយការបិទខ្ទប់ផ្លូវ

2026/05/04 10:21:31 pm        149

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកកំពុង «ធ្វើឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ដកដង្ហើមលែងរួច» តាមរយៈ «ការដាក់សេដ្ឋកិច្ចរបស់ប្រទេសនេះឲ្យស្ថិតនៅក្នុងការហ៊ុមព័ទ្ធ» ដែលបានចាប់ផ្តើមរួមជាមួយនឹងការវាយលុករបស់យោធាអាមេរិក។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដោយសំដៅទៅលើគំនិតផ្តួចផ្តើមពីក្រសួងរបស់លោក ដើម្បីបំពេញបន្ថែមដល់ប្រតិបត្តិការ « Operation Epic Fury» របស់មន្ទីរបញ្ចកោណ លោក Bessent បានលើកឡើងថា៖ «រឿងនេះបានចាប់ផ្តើមជាមួយនឹងបទបញ្ជា កាលពីខែមីនាឆ្នាំមុន ពីសំណាក់លោកប្រធានាធិបតី Trump ដែលជាការដាក់សម្ពាធខ្លាំងក្លាបំផុត ហើយ ៣សប្តាហ៍មុន លោកប្រធានាធិបតីបានបញ្ជាឲ្យក្រសួងរតនាគារផ្ទាល់ចាប់ផ្តើមប្រតិបត្តិការផ្នែកសេដ្ឋកិច្ច Economic Fury»។

លោកបានប្រាប់កម្មវិធី Sunday Morning Futures ថា៖ «យើងកំពុងធ្វើឲ្យរបបនេះដកដង្ហើមលែងរួច ហើយពួកគេមិនអាចបង់ប្រាក់ខែដល់ទាហានរបស់ពួកគេបានឡើយ។ នេះគឺជាការធ្វើផ្លូវសេដ្ឋកិច្ចស្ថិតនៅក្នុងការហ៊ុមព័ទ្ធយ៉ាងពិតប្រាកដ ហើយវាស្ថិតនៅក្នុងគ្រប់ផ្នែកទាំងអស់នៃរដ្ឋាភិបាល ពោលគឺមានពាក់ព័ន្ធពីគ្រប់គ្នា»។

ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានដាក់ចេញការរឹតបន្តឹងលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ឧស្សាហកម្មថាមពលដែលនាំចេញអ៊ីដ្រូកាបូនពីរដ្ឋឈូងសមុទ្រ។ ទោះបីអ៊ីរ៉ង់បានរារាំងការដឹកជញ្ជូនភាគច្រើន នៅក្នុងច្រកសមុទ្រនេះក៏ដោយ ក៏កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងរារាំងនាវាទាំងអស់ដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់។ ភាគីទាំង២ ត្រូវបានគេឲ្យដឹងថា កំពុងចរចា ខណៈបទឈប់បាញ់ដ៏ផុយស្រួយនៅតែបន្តមាន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm