អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បានកើនឡើងដល់ ៧២.៦១០នាក់ ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើង នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយចំនួនអ្នករងរបួសបានកើនឡើងដល់ ១៧២.៤៤៨នាក់។
អាជ្ញាធរបាននិយាយថា ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ឆ្នាំមុន ជនជាតិប៉ាឡេស្ទីនចំនួន ៨៣០នាក់ ត្រូវបានសម្លាប់ និង ២.៣៤៥នាក់ផ្សេងទៀតរងរបួស។
គេជឿថា សាកសពជាច្រើននៅតែមិនទាន់រកឃើញ នៅក្រោមគំនរបាក់បែក៕

