ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ

2026/05/04 10:59:02 pm        333

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពី​ការ​សិក្សា​ទី​ផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេស ឆ្នាំ២០២៧-២០២៨ ដែល​តាម​រយៈ​សិក្ខា​សាលា​នេះ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាស​ធ្វើ​បច្ចុប្បន្នភាព​ផែន​ការ​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ទា​ក់​ទាញ​ទេសចរ ការកំណត់គោលដៅទីផ្សារ ខណៈវិបត្តិជម្លោះ សង្គ្រាម តម្លៃប្រេងពិភពលោក បង្ក​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា សិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និង​ផ្សព្វ​ផ្សាយ​ទីផ្សារ​ក្រៅ​ប្រ​ទេសឆ្នាំ២០២៧ ឆ្នាំ២០២៨ ក្នុងគោលបំណង ទី១ គឺសិក្សាស្វែង​យល់​អំពី​និន្នាការ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវជាសកល នៅក្នុងតំបន់ និងពិភពលោក ដែលជះឥទ្ធិពល​លើ​តម្រូវ​ការ​នៃ​វិស័យ​ទេសចរណ៍, ទី២ រួមគ្នាពិភាក្សាដោះស្រាយបញ្ហាប្រឈម និងសមត្ថភាពប្រកួតប្រជែង រួម​ទាំង​ការ​ត​ភ្ជាប់ផ្លូវអាកាស និងតម្លៃ និងទី៣ ការកំណត់ទីផ្សារទេសចរណ៍អទិភាពសំខាន់ៗឆ្នាំ២០២៧ និង​ឆ្នាំ២០២៨។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា ស្ថិតក្នុងនិន្នាការមិនប្រាកដប្រជារបស់ពិភពលោក និង​ក្នុង​តំបន់​បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរជាសកល ហើយបូករួម​នឹង​កា​រ​មាន​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ បញ្ហាបង្ក្រាបអនឡាញស្កេម ជាដើម បានធ្វើឱ្យមានកា​រ​ធ្លាក់​ចុះ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនាកម្ពុជានៅក្នុងត្រីមាសដើមឆ្នាំ២០២៦នេះ និងបង្កការ​ភ័យ​ខ្លាច​រយៈ​ពេល​វែង​ដល់​ការ​ធ្វើដំណើរនៃភ្ញៀវទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍កម្ពុជា។

នៅ​ក្នុង​ឱកាសនេះ ឯកឧត្តម ក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធដែលចូលរួមសិក្ខាសាលានេះ ចូល​រួម​រក​វិធាន​ការ​គន្លឹះ ការកំណត់ទីផ្សារយុទ្ធសាស្ត្រថ្មីៗ ទាក់ទាញទេសចរអន្តរជាតិ ដែលផ្អែក​លើ​កត្តា​ខាង​ក្នុង ​កត្តាខាងក្រៅ កត្តាហានិភ័យ កត្តាកាលានុវត្តភាព ការរក្សាទីផ្សារចាស់ និងកំណត់​គោល​ដៅ​ទីផ្សារ​ថ្មីនៅតាបណ្តាប្រទេសនានាទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមលើកទឹកចិត្តភាគីពាក់ព័ន្ធរួមគ្នា លើការបើកទូលាយទីផ្សារថ្មី និង​ទាក់​ទាញ​ជើង​ហោះហើរត្រង់ថ្មីៗឲ្យបានច្រើនបន្ថែមទៀត ពង្រីកទាក់​ទាញ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំ​ណើរតាមផ្លូវគោគ ផ្លូវទឹក និងផ្លូវដែក ជាដើម។

ឯកឧត្តម ហួត ហាក់ ក៏បានស្នើភាគីពាក់ព័ន្ធជំរុញធ្វើសកម្មភាពទាក់ទាញទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ និងជំរុញការអភិវឌ្ឍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដូចជា អេ​កូ​ទេស​ចរណ៍ ទេសចរណ៍ធុរកិច្ច ទេសចរណ៍សាសនា ទេសចរណ៍វិជ្ជសាស្ត្រ ទេសចរណ៍MICE និង​កសិ​ទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm