អាមេរិកក្លាយជាអ្នកផ្គត់ផ្គង់ប្រេងជម្រើសចុងក្រោយ ខណៈការរំខាននៅច្រកសមុទ្រ Hormuz កើនឡើង

2026/05/04 11:07:50 pm        47

ដឹកប្រេងជាច្រើន ពីជុំវិញពិភពលោក បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងចំនួនមិនធ្លាប់មានពីមុនមក។ បន្ទាប់ពីបានផ្ទុកទំនិញ នៅរដ្ឋ Alaska និងតាមបណ្តោយឆ្នេរសមុទ្រឈូងសមុទ្រសហរដ្ឋអាមេរិក នាវាទាងនោះបានត្រឡប់ទៅកាន់សមុទ្រវិញ ពោលគឺទៅកាន់ជប៉ុន ប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ និងសូម្បីតែឆ្ងាយរហូតដល់អូស្ត្រាលី។

សរុបមក ក្នុងរយៈពេល ៩សប្តាហ៍កន្លងមកនេះ ប្រេងឆៅជាង ២៥០លានបារ៉ែល ពីអណ្តូងប្រេង និងកន្លែងស្តុកប្រេង នៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស។ កម្រិតបានធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសនាំចេញប្រេងឆៅលេខ១ ម្តងទៀត ដោយវ៉ាដាច់អារ៉ាប៊ីសាអ៊ូឌីត ហើយបានប្រែក្លាយប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកមួយនេះទៅជាប្រភពដ៏សំខាន់ សម្រាប់អ្នកប្រើប្រាស់សកល ខណៈដែលការបិទស្ទើរទាំងស្រុង ចំពោះច្រកសមុទ្រ Hormuz ធ្វើឲ្យការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា កាន់តែជួបបញ្ហាធ្ងន់ធ្ងរ។

តែយ៉ាងណាក្ដី ការនាំចេញដ៏ច្រើនបំផុតរបស់អាមេរិកនេះ ក៏ភ្ជាប់មកជាមួយនឹងការព្រមានផងដែរថា កាទ្រទ្រង់ការផ្គត់ផ្គង់នេះ កំពុងទៅកៀកយ៉ាងឆាប់រហ័សនឹងដែនកំណត់របស់វា។ អ្នកជំនាញថាមពលជាច្រើន កំពុងចោទសួរថា តើការដឹកជញ្ជូននេះ អាចរក្សាបានរយៈពេលយូរប៉ុន្មាន នៅកម្រិតបែបនេះ។ ស្តុកក្នុងស្រុករបស់សហរដ្ឋអាមេរិក កំពុងថយចុះយ៉ាងឆាប់រហ័ស ដោយស្តុកប្រេង និងឥន្ធនៈសរុប បានធ្លាក់ចុះអស់រយៈពេល ៤សប្តាហ៍ជាប់ៗគ្នា ដល់កម្រិតទាបជាងមធ្យមភាគជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតប្រេងរបស់អាមេរិក កំពុងជួបការលំបាក ក្នុងការរក្សាបានកម្រិតដូចគ្នានោះ។

លោក Clayton Seigle អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ «នាវាកំពុងមកយកប្រេងរបស់យើង ប៉ុន្តែនៅពេលដែលប្រេងបរិមាណច្រើនកំពុងចាកចេញពីសហរដ្ឋអាមេរិក គេអាចរំពឹងថា តុល្យភាពនឹងកាន់តែជួបការលំបាកខ្លាំងឡើងៗ។ យើងកំពុងបង្កើតបញ្ហាខាងមុខឲ្យខ្លួនឯង តាមរយៈសកម្មភាពនេះ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm       
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm