ប្រធានសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារលើអ្នកសារព័ត៌មានគំរាមដល់សេរីភាពសកល

2026/05/04 11:37:27 pm        39

ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បានព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងៗ លើសារព័ត៌មានទូទាំងពិភពលោក កំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាព ការទទួលខុសត្រូវ និងសង្គមប្រជាធិបតេយ្យ។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) លោក Turk បាននិយាយថា សារព័ត៌មានសេរី គឺជា «អុកស៊ីសែននៃសង្គមសេរី និងបើកចំហ» ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួន ក្នុងការជូនដំណឹងអំពីការជជែកពិភាក្សាជាសាធារណៈ ការលាតត្រដាងពីការរំលោភបំពាន និងការលើកកម្ពស់តម្លាភាព។

លោកបានបន្តថា សារព័ត៌មានមានគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗ ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មានអ្នកកាសែតចំនួន ១៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ខណៈពេលដែលមានតែប្រហែលមួយករណី ក្នុងចំណោមការសម្លាប់ ១០ករណីប៉ុណ្ណោះ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានឲ្យទទួលខុសត្រូវទាំងស្រុង។

លោក Turk បានគូសបញ្ជាក់ពីហានិភ័យដែលអ្នកសារព័ត៌មានប្រឈមជាមួយ នៅក្នុងតំបន់ជម្លោះ ដោយពណ៌នាអំពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាថា ជា «អន្ទាក់ឆក់យកជីវិត» សម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ដោយមានអ្នកកាសែតជិត ៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

លោកក៏បានចង្អុលបង្ហាញពីការគំរាមកំហែងកើនឡើង ហួសពីតំបន់សង្គ្រាម រួមទាំងការតាមឃ្លាំមើល ការបំភិតបំភ័យផ្នែកច្បាប់ និងការយាយីតាមប្រព័ន្ធអ៊ីនធឺណិត ដោយអ្នកសារព័ត៌មានស្ត្រី ត្រូវបានកំណត់គោលដៅច្រើងជាង។ ដោយអំពាវនាវឲ្យមានវិធានការបន្ទាន់ លោក Turk បានជំរុញឲ្យរដ្ឋនានាបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសារព័ត៌មាន លុបចោលច្បាប់រឹតត្បិត និងធានាការទទួលខុសត្រូវ ចំពោះការវាយប្រហារ ខណៈពេលដែលអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការរំលោភបំពានតាមអ៊ីនធឺណិត៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm