អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា ពេលវេលានៃការប្រកាសពីការដកកងទ័ពសហរដ្ឋអាមេរិកចំនួន ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។
លោកស្រី Kallas បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកដែលដាក់មូលដ្ឋាននៅអឺរ៉ុប គឺនៅទីនោះដើម្បីការពារផលប្រយោជន៍ទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី បាននិយាយបន្ថែមថា បច្ចុប្បន្នអឺរ៉ុបចាំបាច់ត្រូវធ្វើឲ្យបានច្រើនជាងនេះខណៈជាសមាជិកសម្ព័ន្ធយោធាណាតូ។

លោកប្រធានាធិបតី Donald Trump បានប្រកាសដកកងទ័ព បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថាសហរដ្ឋអាមេរិកកំពុងត្រូវបានធ្វើឲ្យ «អាម៉ាស់» នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោន ខ្វះផ្លូវច្បាស់លាស់ដើម្បីចាកចេញពីជម្លោះនេះ។
